ព័ត៌មានជាតិ
ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ហក់ឡើងដល់កម្ពស់ ១៩,៦៩ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ២២,០០ម៉ែត្រ
ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់នៅអាងទន្លេមេគង្គខាងលើ ធ្វើឱ្យទឹកទន្លេមេគង្គក្រចេះបានហក់ឡើងលឿន។
ស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នៅថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះបានហក់ឡើងដល់កម្ពស់ ១៩,៦៩ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្នស្ថិតនៅកម្រិតកម្ពស់ទឹក ២២,០០ ម៉ែត្រ។

យោងតាមស្ថានីយជលសាស្ត្រខេត្តក្រចេះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញថា កម្ពស់ទឹកនៅទន្លេមេគង្គក្នុងខេត្តក្រចេះកើនឡើងប្រមាណជា ១,៧១ ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានកម្ពស់ទឹកត្រឹមតែ ១៧.៩៨ ម៉ែត្រប៉ុណ្ណោះ។
ផ្អែកលើស្ថានភាពទឹកទន្លេមេគង្គហក់ឡើងបែបនេះ អាជ្ញាធរណែនាំដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ និងតាមអូរព្រែកមួយចំនួន បង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងពីការជួបគ្រោះថ្នាក់ណាមួយជាយថាហេតុ៕





អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


