Connect with us

ជីវិតកម្សាន្ដ

PeyPey Dy ដាក់ចំៗទៅកាន់អ្នកមិនធ្វើអីសោះ ចាំរិះគន់ និងសង្ស័យលើសកម្មភាពមនុស្សធម៌ខ្លួន (មានវីដេអូ)

បានផុស

នៅ

PeyPey Dy ដាក់ចំៗទៅកាន់អ្នកមិនធ្វើអី ចាំរិះគន់សកម្មភាពមនុស្សធម៌ខ្លួន ក្រោយរងការរិះគន់ និងសង្ស័យលើការប្រើប្រាស់ថវិការបស់សប្បុរសជនខ្មែរ សម្រាប់ពលរដ្ឋភៀសសឹកក្រោមការផ្តួចផ្តើមរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសកម្មភាពគៀងគរថវិកាសម្រាប់ជនភៀសសឹកកម្ពុជា កំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្មានថ្ងៃមកនេះ សង្កេតឃើញថា អ្នកផលិតមាតិកាល្បីឈ្មោះរូបនេះ ហាក់ទទួលបានការចូលរួមពីសប្បុរសជនច្រើនបំផុត ដែលទទួលបានសរុបប្រមាណ ៨០មុឺនដុល្លារ ខណៈក្នុងនោះ រួមបញ្ចូលជាមួយថវិកាផ្ទាល់ខ្លួនលោក ១មុឺនដុល្លារផងដែរ។

ដោយមើលឃើញចំនួនថវិកាជំនួយដ៏ច្រើនសន្ធឹកនេះ ស្រាប់តែមានបុគ្គលអគតិ ២-៣រូប មិនត្រឹមតែមិនបានជួយអ្វីថែមទាំងចេញមុខមករិះគន់ និងបង្កើតការសង្ស័យលើអ្នកផ្តួចផ្តើមមនុស្សធម៌មួយនេះ ដោយចោទថា យកលុយជំនួយទៅទិញឡានទំនើប។ ក្នុងនោះ Anna Rose ក៏ចេញមុខឱ្យ PeyPey Dy ធ្វើបញ្ជីចំណាយសម្រាប់សកម្មភាពសប្បុរសធម៌នេះថែមទៀត។

សូមស្តាប់ការលើកឡើងលម្អិតក្នុងវីដូខាងក្រោមនេះ៖

សកម្មភាពនេះ ត្រូវបានមហាជនខ្មែរទូទាំងប្រទេសសម្តែងការហួសចិត្ត និងមិនពេញចិត្តជាខ្លាំងចំពោះបុគ្គលដែលនិយាយមិនគួរគប្បីលើ PeyPey Dy ដែលលះបង់ក្នុងកិច្ចការគាំទ្ររាជរដ្ឋាភិបាល និងពលរដ្ឋខ្មែរកំពុងរងគ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម