Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ជុំវិញពិភពលោក ខណៈបង្កើនការវិនិយោគលើ AI

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានប្រកាសកាត់បន្ថយបុគ្គលិកប្រមាណ ៤​ ៨០០នាក់ ឬស្មើនឹងប្រហែល ២,១% នៃបុគ្គលិកសរុបទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះធ្វើឡើង ខណៈក្រុមហ៊ុន Microsoft កំពុងបន្តបង្កើនការវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងព្យាយាមគ្រប់គ្រងការចំណាយឱ្យកាន់តែមានប្រសិទ្ធភាព។

Microsoft បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកលើកនេះ មិនមែនដោយសារការងារត្រូវបានជំនួសដោយ AI នោះទេ ប៉ុន្តែ​ក្រុមហ៊ុនទទួលស្គាល់ថា AI កំពុងផ្លាស់ប្តូររបៀបធ្វើការ និងជួយឱ្យការងារជាច្រើនអាចអនុវត្តបានកាន់តែលឿន និងមានប្រសិទ្ធភាព។

អ្នកវិភាគបានលើកឡើងថា Microsoft កំពុងកាត់បន្ថយចំណាយលើកម្លាំងពលកម្ម ដើម្បីទ្រទ្រង់ការវិនិយោគដ៏ធំលើ AI ជាពិសេសការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងការពង្រីកសេវាកម្ម Cloud Azure ដែលកំពុងមានតម្រូវការកើនឡើង។

កាលពីខែមេសា Microsoft បានព្យាករថា ក្រុមហ៊ុននឹងចំណាយរហូតដល់ ១៩០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៦ ​ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Xbox ឡើងវិញ ដោយកាត់បន្ថយបុគ្គលិកមួយផ្នែក និងបំបែកស្ទូឌីយោអភិវឌ្ឍន៍ហ្គេមមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម បន្ទាប់ពីការវិនិយោគរាប់សិបពាន់លានដុល្លារក្នុងវិស័យហ្គេម មិនទាន់អាចប្រកួតប្រជែងជាមួយ PlayStation និង Nintendo បានដូចការរំពឹងទុក។

ការកាត់បន្ថយបុគ្គលិកលើកនេះ កើតឡើងស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមមាន Amazon និង Meta ក៏កំពុងរឹតបន្តឹងការចំណាយ និងបន្តវិនិយោគយ៉ាងខ្លាំងលើ AI ដើម្បីរក្សាការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម