Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចិន​ម្នាក់ ​អាច​រស់​បាន​៥​ថ្ងៃ​ក្នុង​រូងភ្នំ​ក្រោម​ទឹក​ ដោយ​អព្ភូតហេតុចម្លែកមួយ

បានផុស

នៅ

បុរស​ម្នាក់​នៅ​ខេត្ត​ហ៊ូណាន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រស់​ដោយ​អព្ភូតហេតុ បន្ទាប់​ពី​ជាប់​ក្នុង​រូង​ក្រោម​ទឹក៥​ថ្ងៃ​ក្នុង​ជម្រៅ ៩ ម៉ែត្រ។ បើតាមសាចញាតិ ជា​អ្នក​មុជ​ទឹក​ស្ម័គ្រចិត្ត គាត់​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ខណៈ​កំពុង​មុជ​ទឹក​ក្នុង​ទន្លេ​មួយក្នុង​តំបន់។ បន្ទាប់​មក​កម្លាំង​សង្គ្រោះ​មូលដ្ឋាន​បាន​ចូលរួម​ក្នុង​ការ​ស្វែងរកភ្លាមៗ។

រូបភាព៖sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនថ្ងៃ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញលោក នៅក្នុងរូងក្រោមដីដែលមានជម្រៅជាង ៩ ម៉ែត្រ។ ក្នុង​ល្អាង​នេះ ជនរងគ្រោះ​បាន​រក​ឃើញ​រូង​មួយ​មាន​ខ្យល់ ហើយ​បាន​មក​ជ្រក​នៅ​ទី​នេះ​រយៈពេល ៥ ថ្ងៃ។លើស​ពី​នេះ គាត់​ក៏​ចាប់​បាន​ត្រី​ជា​ច្រើន​សម្រាប់​ធ្វើ​ជា​អាហារ​ក្នុង​ពេល​ដែល​គាត់​ជាប់​គាំង។

បើ​តាម​ប្រធាន​ក្រុម​ជួយ​សង្គ្រោះ ជនរងគ្រោះមិន​ដឹង​ថា​គាត់​បាន​ចូល​ក្នុង​រូងភ្នំ​ប៉ុន្មាន​ថ្ងៃ​ទាំង​យប់​នោះ​ទេ។ នៅពេថលដែលអុកស៊ីសែននៅក្នុងធុងនៅសល់តែ ៤% គាត់បានប្រថុយជីវិតរបស់គាត់ ក្នុងការហែលចេញដោយគ្រវីពិល ដើម្បីសុំជំនួយ ហើយត្រូវបានក្រុមជួយសង្គ្រោះរកឃើញដោយសំណាងល្អ។

ពេល​បាន​ជួយ​សង្គ្រោះ បុរសចិននោះគាត់មាន​សុខភាព​មាំមួន និង​មាន​ស្មារតី​ភ្លឺស្វាង។ មនុស្សជាច្រើនចាត់ទុកថានេះជាអព្ភូតហេតុ ប្រហែលជាដោយសារតែគាត់ជាអ្នកមុជទឹក ឆន្ទៈក្នុងការរស់រានមានជីវិតរបស់ជនរងគ្រោះ ពិតជាខ្លាំង ជួយគាត់ឲ្យយកឈ្នះលើគ្រោះថ្នាក់ដែលកំពុងតែកើតឡើងនៅចំពោះមុខ។

យ៉ាងណាមិញ ករណីនេះរំឭកមនុស្សជាច្រើនអំពីរឿងរ៉ាវរបស់សមាជិកពីរនាក់នៃក្រុមបេសកកម្មវិទ្យាសាស្ត្រដែលបាត់ទំនាក់ទំនងអស់រយៈពេលបីថ្ងៃក្នុងខែកុម្ភៈឆ្នាំនេះនៅទីក្រុង Baise ខេត្ត Guangxi ប្រទេសចិន។ អ្នក​ទាំង​ពីរ​ក៏​បាន​រក​ឃើញ​បន្ទប់​មួយ​ដែល​មាន​ខ្យល់​សម្រាប់​ដកដង្ហើម ហើយ​បន្ទាប់​មក​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ​បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈពេល ៦៩ ម៉ោង៕

រូបភាព៖sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រចៀកកាំ ធ្លាក់​ដល់​ចំណុចសូន្យ ​បាត់បង់ទ្រព្យ រាប់​លាន​ដុល្លារ ក៏គ្មានលុយកាក់សងបំណុលគេដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម