ព័ត៌មានអន្ដរជាតិ
អាមេរិកវាយប្រហារអ៊ីរ៉ង់ដោយដាក់ទណ្ឌកម្មធ្ងន់ៗ ខណៈការចរចានុយក្លេអ៊ែរត្រូវបានផ្អាក
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី៣១ខែកក្កដា រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើបណ្តាញដឹកជញ្ជូនរបស់អ៊ីរ៉ង់ដ៏ធំដែលគ្រប់គ្រងដោយលោក Hossein Shamkhani កូនប្រុសទីប្រឹក្សាកំពូលរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ខណៈការចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរត្រូវបានផ្អាក។

ការដាក់ទណ្ឌកម្មនេះផ្តោតលើបុគ្គល អង្គភាព និងនាវាជាង ១១៥ គ្រឿង ជាផ្នែកមួយនៃយុទ្ធនាការ «សម្ពាធអតិបរមា» ដ៏ទូលំទូលាយមួយ ដើម្បីទប់ស្កាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះ។
មន្ត្រីសហរដ្ឋអាមេរិកនិយាយថា បណ្តាញនេះជួយសម្រួលដល់ការលក់ប្រេងឆៅរបស់អ៊ីរ៉ង់ និងរុស្ស៊ី ជាចម្បងទៅឱ្យប្រទេសចិន ហើយបានចោទប្រកាន់អ៊ីរ៉ង់ថាបានកេងប្រវ័ញ្ចប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ការដាក់ទណ្ឌកម្មនេះកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈការចរចានុយក្លេអ៊ែរឥឡូវត្រូវបានជាប់គាំង។
គួរបញ្ជាក់ថាបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លែអ៊ែរអ៊ីរ៉ង់ មន្ត្រីអាមេរិកខ្លះនិយាយថាអ៊ីរ៉ង់អាចចំណាយពេល៣ឆ្នាំទៅ១០ឆ្នាំដើម្បីស្ដាឡើងវិញ។ លោក ត្រាំបាននិយាយថាគាត់មិនប្រញាប់ប្រញាល់ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយអ៊ីរ៉ង់ ហើយជឿថាការវាយប្រហារមានប្រសិទ្ធភាពខ្លាំង ខណៈរដ្ឋាភិបាលអាមេរិកនិយាយថា ពួកគេនឹងមិនវិលទៅរកការចរចាវិញទេ លុះត្រាតែអ៊ីរ៉ង់យល់ព្រមបោះបង់គោលដៅនុយក្លេអ៊ែរ និងគាំទ្រសន្តិភាពក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


