ព័ត៌មានជាតិ
អគ្គលេខាធិការ IPU អំពាវនាវអន្តរជាតិតាមដានបទឈប់បាញ់រវាងកម្ពុជានិងថៃ
អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) លោក ម៉ាទីន ជុងហ្គុង (Martin Chungong) កាលពីថ្ងៃទី៣០ ខែកក្កដា បានគាំទ្រដល់ការសម្រេចបាននូវបទឈប់បាញ់កម្ពុជា-ថៃ ព្រមទាំងអំពាវនាវដល់អង្គសន្និសីទប្រធានសភាពិភពលោកលើកទី៦ តាមដានចំពោះការអនុវត្តបទឈប់បាញ់នេះផងដែរ។

លោក ម៉ាទីន ជុងហ្គុង បានលើកឡើងថា៖ «អ្នកគឺជាតំណាងរាស្ត្រជាន់ខ្ពស់នៃពិភពលោកអាចរួមគ្នាជាធ្លុងមួយដើម្បីគាំទ្រដល់គោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសនៅក្នុងជម្លោះទាំងនោះនៅជុំវិញពិភពលោក ដែលយើងនិយាយពីជម្លោះរុស្ស៊ី អ៊ុយក្រែន ជម្លោះនោះហ្គាហ្សា និងជម្លោះនាពេលថ្មីៗនេះរវាងកម្ពុជានិងថៃ ហើយខ្ញុំសូមអបអរដល់បទឈប់បាញ់រវាងប្រទេសទាំងពីរ»។
សន្និសីទប្រធានសភាពិភពលោកលើកទី៦នេះ ដែលប្រារព្ធធ្វើនៅក្នុងប្រទេស្វីស រៀបចំឡើងដោយ សហភាពអន្តរសភា (IPU) មានថ្នាក់ដឹកនាំសភាជាង១០០ប្រទេសចូលរួម នៅក្នុងនោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាក៏បានអញ្ជើញចូលរួមសន្និសីទនេះផងដែរ។
ថ្លែងក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦នេះ សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថ្លែង ដោយបានអរគុណចំពោះមិត្តភក្តិអន្តរជាតិទាំងអស់ដែលបានគាំទ្រឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយថាការសម្រេចបាននូវបទឈប់បាញ់នេះបានជួយសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋទាំងពីរឡើងវិញ។

សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ប្រទេសជាមិត្តភក្តិ និងដៃគូអន្តរជាតិទាំងអស់ ជួយតាមដានដោយយកចិត្តទុកដាក់ ចំពោះការអនុវត្តបទឈប់បាញ់នេះ ដើម្បីធានាឱ្យបានថា ភាគីទាំងសងខាង គោរពកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុងធានាសុខសន្តិភាពជាយូរអង្វែងតទៅ។
ការប្រយុទ្ធគ្នាចំនួន៥ថ្ងៃរវាងកម្ពុជា-ថៃ បានធ្វើឱ្យមនុស្សរាប់ម៉ឺនគ្រួសារចាកចេញពីផ្ទះសំបែង បាត់បង់ជីវិតជនស៊ីវិល និងទាហាន រងរបួសរាប់រយនាក់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ បទឈប់បាញ់មួយបានសម្រេចនៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីមានការផ្ដួចផ្ដើមពីសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាអ្នកសម្របសម្រួល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


