ព័ត៌មានអន្ដរជាតិ
ជប៉ុនកំពុងប្រឈមនឹងរលកកម្ដៅខ្លាំង ខណៈសីតុណ្ហភាពឡើងលើសពី ៤០ អង្សារសេ
ប្រទេសជប៉ុនបច្ចុប្បន្នកំពុងប្រយុទ្ធនឹងរលកកម្ដៅដ៏ខ្លាំងនិងអូសបន្លាយដោយមានសីតុណ្ហភាពលើសពី ៤០ អង្សារសេដែលបង្កគ្រោះថ្នាក់ដល់សុខភាព ក្នុងរយៈ៣ថ្ងៃជាប់គ្នាហើយគិតត្រឹមថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី០២ខែសីហានេះ។

ស្ថានភាពក្តៅហួតហែងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍ ដោយទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីហានិភ័យសុខភាពរីករាលដាល។ ទីក្រុង Kuwana បានឡើងដល់ ៤០.៤°Cកាលពីថ្ងៃសុក្រ បន្ទាប់ពីកំណត់ត្រាខ្ពស់ ៤១.២°C នៅទីក្រុង Tamba ពីរថ្ងៃមុន។ ការព្យាករណ៍នៅថ្ងៃសៅរ៍នេះបង្ហាញពីសីតុណ្ហភាពខ្ពស់ ៣៩ អង្សាសេនៅតាមទីក្រុងមួយចំនួនទៀត ដូចជាទីក្រុង Kyoto និង Hamamatsu មានសីតុណ្ហភាព ៣៨°C ហើយទីក្រុង Tokyo Osaka និង Hiroshima ព្យាករណ៍ថានឹងមានសីតុណ្ហភាព ៣៦°Cទៅ៣៧°C។
ដើម្បីឆ្លើយតបទៅនឹងកម្ដៅខ្លាំង ជប៉ុនបានការជូនដំណឹងអំពីជំងឺគ្រុនក្តៅត្រូវបានចេញនៅទូទាំង៣៥ នៃខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន ដែលលាតសន្ធឹងពីតំបន់ Tohoku ភាគខាងជើងទៅភាគខាងត្បូងនៃកោះ Okinawa ។ អាជ្ញាធរកំពុងជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នដូចជាស្នាក់នៅក្នុងផ្ទះជាមួយម៉ាស៊ីនត្រជាក់ ផឹកទឹកឱ្យបានច្រើន ទទួលទានអំបិល និងចៀសវាងសកម្មភាពក្រៅផ្ទះយូរពេក។
គួរបញ្ជាក់ថារលកកម្តៅនៅក្នុងប្រទេសជប៉ុនបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជាពិសេសសម្រាប់មនុស្សចាស់ និងកុមារ ហើយនៅពេលនេះបានបង្កើនការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសជប៉ុន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


