ព័ត៌មានអន្ដរជាតិ
ថៃ ផ្ទុះបាតុកម្ម ទាមទារឲ្យ ផែថងថាន ចុះចេញពីតំណែង មិនបាច់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមទេ
នៅថ្ងៃសៅរ៍ទី២ខែសីហាឆ្នាំ២០២៥ ប្រជាជនថៃជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែង ដោយមិនចាំបាច់រង់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមនោះទេ។

តាមសេចក្តីរាយការណ៍ពីប្រទេសថៃ បាតុករក៏ទាមទារឲ្យគណបក្សទាំងឡាយក្នុងរដ្ឋាភិបាលចម្រុះ ត្រូវដកខ្លួនចេញពីរដ្ឋាភិបាលជាបន្ទាន់ផងដែរ។

បាតុកម្មនេះដឹកនាំដោយបុគ្គលចេញមុខចេញមាត់មួយចំនួនដូចជា Jatuporn Prompan, Nitithorn Lamlue និង Pichit Chaimongkol

តាមផែនការ បាតុកម្មចាប់ផ្តើមនៅម៉ោង១២រសៀល ហើយនឹងបញ្ចប់ទៅនៅម៉ោង ៩យប់ ខណៈមន្ត្រីសន្តិសុខប្រមាណ ២ ០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាព។
បាតុកម្មនេះកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃ បដិសេធសំណើរបស់លោកស្រីផែថងថាន ដែលសុំពន្យារពេល១៥ថ្ងៃទៀត ដើម្បីដាក់ការឆ្លើយបំភ្លឺជុំវិញការនិយាយទូរស័ព្ទជាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់តុលាការធម្មនុញ្ញ, ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញចំនួន៩រូប ក្នុងនោះ៥រូប បានយល់ព្រមកំណត់ពេលវេលាចុងក្រោយសម្រាប់ លោកស្រី ផែថងថាន ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នៅថ្ងៃទី៤ខែសីហា ដោយបដិសេធសំណើរបស់លោកស្រី ក្នុងការស្នើពេល១៥ថ្ងៃបន្តែមទៀតដើម្បីប្រមូលព័ស្តុតាងចាំបាច់ដើម្បីបញ្ចប់ការចោទប្រកាន់។

តុលាការនិយាយថា៖ «នេះជាការពន្យាពេលចុងក្រោយហើយ ប្រសិនបើគ្មានឯកសារបន្ថែមត្រូវបានដាក់ជូនត្រឹមថ្ងៃកំណត់ទេ ខ្លួននឹងដំណើរការសំណុំរឿងដោយផ្អែកលើភស្តុតាងដែលមានស្រាប់»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការធម្មនុញ្ញថៃបដិសេធសំណើរបស់ផែថងថាន សុំពេល១៥ថ្ងៃទៀតដើម្បីដាក់ការឆ្លើយបំភ្លឺ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


