ព័ត៌មានជាតិ
១០ឆ្នាំមកនេះ ស្ត្រីច្រើនជាងបុរស ចូលប្រឡងធ្វើអ្នកការទូត៖មន្ត្រីការទូតជាន់ខ្ពស់ជាស្ត្រីរឹពឹងថា ឆ្នាំនឹងទទួលបានអ្នកការទូតស្ត្រីមានសក្ដានុពល និងឆន្ទៈស្នេហាជាតិកាន់តែច្រើន
ក្នុងរង្វង់១០ឆ្នាំចុងក្រោយ ស្ត្រីដែលបានចូលប្រឡងប្រជែងធ្វើជាអ្នកការទូត ដើម្បីបម្រើការនៅក្រោមដំបូលក្រសួងការបរទេសកម្ពុជាគឺមានចំនួនច្រើនជាងបុរស។ សម្រាប់ឆ្នាំ២០២៥ នេះ ចំនួនស្ត្រីដែលចូលប្រឡងធ្វើជាអ្នកការទូត គឺមានចំនួន៤០៤នាក់ ក្នុងចំណោមបេក្ខជនប្រឡង៨០៣នាក់។ ការណ៍នេះ រដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី ពេជ្រ ពុទ្ធិសាធបព៌ានាគី បង្ហាញមោទនភាពដែលមានស្ត្រីជាច្រើន ចូលប្រឡងធ្វើជាអ្នកការទូត និងរពឹងថា ឆ្នាំនេះ ក្រសួងការបរទេសនឹងទទួលបានអ្នកការទូតជាស្ត្រី ដែលមានចំណេះដឹង សក្ដានុពល នឹងមានឆន្ទៈស្នេហាជាតិកាន់តែច្រើនបន្ថែមទៀត។

ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលរៀបចំការប្រឡងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ដែលជាអ្នកការទូតជានារី បង្ហាញក្ដីមោទន នឹងរំពឹងដូច្នេះ៖«ក្រសួងការបរទេស មានមោទនភាពដែរ គឺជាទូទៅគឺស្ត្រីដាក់ពាក្យប្រឡងធ្វើជាអ្នកការទូតច្រើនជាងបុរស រយៈពេលដូចជា១០ឆ្នាំចុងក្រោយនេះ ហើយអត្រាដែលស្ត្រីប្រឡងជាប់ក្នុងរង្វង់៣០ទៅ៤០ភាគរយ។ អ៊ីចឹងបានន័យនារីឥឡូវចូលចិត្តធ្វើការងារបែបការទូត ហើយបន្តិចទៀតនេះយើងនឹងទទួលបានមន្ត្រីការទូតផ្នែកនារីដែលមានសក្ដានុពលល្អ មានចំណេះដឹង ប្រឹងប្រែងធ្វើការងារ ហើយមានទេពកុសល្យ ជាពិសេសនោះមានឆន្ទៈស្នេហាជាតិ។»។

នៅក្នុងការប្រឡងមន្ត្រីការទូតជាន់ខ្ពស់ ក្របខណ្ឌក្រសួងការបរទេស រៀបចំឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុប៨០៣នាក់ ក្នុងនោះនារីមានចំនួន៤០៤នាក់ ។ ក្នុងការប្រឡងនាពេលនេះ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាសរសេរលើកទី១ ដើម្បីជាប់បន្តទៅវគ្គសម្ភាសន៍ ជាវគ្គចុងក្រោយទើបក្លាយជាមន្ត្រីការទូតជាន់ខ្ពស់។
នៅក្នុងឆ្នាំ២០២៥នេះ បើតាមលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ក្រសួងការបរទេសជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់លើជំនាញដូចជា មន្ត្រីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្ត្រីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្ត្រីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងមន្ត្រីជាន់ខ្ពស់ផ្នែកភាសាបរទេស។ លោកស្រីបន្ថែមថា ការជ្រើសមន្ត្រីនាពេលនេះ គឺក្រសួងការបរទេសរើសស្របតាមជំនាញ នឹងអ្វីដែលជាតម្រូវរបស់ក្រសួងកំពុងខ្វះជំនាញពិតប្រាកដ។ ក្រោយពីជ្រើសរើសបានមន្ត្រីការទូតទាំង៤ជំនាញខាងលើ ក្រសួងនឹងបញ្ជូលទៅតាមអគ្គនាយកដ្ឋានដែលកំពុងខ្វះមន្ត្រីជំនាញទាំងនោះ។

ក្រសួងការបរទេសទទួលបានក្របខណ្ឌពិសេសពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យជ្រើសរើសមន្ត្រីការទូតចំនួន៥០រូប សម្រាប់បំពេញាការងារនៅក្នុងក្របខណ្ឌរបស់ក្រសួង ចំណែកឆ្នាំ២០២៦ សម្ដេចធិបតី ផ្ដល់ឱ្យ៥០រូបបន្ថែមទៀត ហើយនៅឆ្នាំ២០២៧ សម្ដេចអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីការទូតចំនួន៥០រូបបន្ថែមទៀត ដើម្បីបំពេញបន្ថែមលើសេចក្ដីត្រូវការ។ នេះបើតាមការបញ្ជាក់រដ្ឋលេខាធិការក្រសួងការបរទេសដដែល។
អ្នកការទូតជានារីរូបនេះ ឱ្យដឹងដែរថា ក្រោយពីប្រឡងជាប់ជាស្ថាពរ បេក្ខជនទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់សាលាភូមិន្ទរដ្ឋបាល ដែលស្ថិតនៅក្រោមក្រសួងមុខងារសាធារណៈមួយជំហាន ហើយជំហានបន្ទាប់ក្រសួងការបរទេស នឹងបញ្ជូនបេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ទៅសិក្សាបន្ថែមនៅក្នុងវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងចន្លោះពី៣ខែទៅ៦ខែ ទើបអនុញ្ញាតឱ្យចូលបំពេញការងារ។

បន្ថែមពីនេះ បេក្ខជនដែលប្រឡងនៅថ្ងៃនេះ បន្ទាប់ពីបានឱកាសបម្រើការនៅក្រសួង ក៏នឹងមានឱកាសបន្ថែមទៅបំពេញការងារនៅតាមស្ថានទូតរបស់កម្ពុជាប្រចាំនៅក្រៅប្រទេសផងដែរ ប៉ុន្តែត្រូវឆ្លងកាត់ការបំពេញការងារនៅក្រោមដំបូលរបស់ក្រសួងការបរទេសចាប់ពី៣ទៅ៥ឆ្នាំជាមុនសិន ទើបក្រសួងវាយតម្លៃពីសមត្ថភាពជាក់ស្ដែង រួចនឹងបញ្ជូនទៅស្ថានទូតណាមួយនៅក្រៅប្រទេសដែលសមនឹងតម្រូវការសមត្ថភាព។ នេះបើតាមការពន្យល់របស់លោកស្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


