ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិត៖ គេងមិនគ្រប់ក្រោយចាក់វ៉ាក់សាំង អាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំ
ការគេងឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ក្នុងនោះការស្រាវជ្រាវអំពីដំណេកនិងវ៉ាក់សាំងកូវីដ-១៩ បានរកឃើញថា គេងមិនគ្រប់គ្រាន់អាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំបង្ការ។

គេងមិនឆ្អែតបង្កផលប៉ះពាល់ដល់កត្តាភាពស៊ាំផ្សេងៗគ្នានៃរាងកាយ ផ្ទុយទៅវិញ បើសិនគេងបានគ្រប់គ្រាន់នឹងធ្វើឱ្យហានិភ័យនៃការឆ្លងមេរោគមានការថយចុះ ហើយការឆ្លើយតបរបស់វ៉ាក់សាំងកាន់តែប្រសើរ។
ដោយឡែក កង្វះការគេងមិនត្រឹមតតែជះឥទ្ធិពលដល់ភាពស៊ាំចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែប្រសិទ្ធភាពនៃថ្នាំបង្ការក៏នឹងថយចុះ ហើយវានឹងនាំងាយឆ្លងមេរោគ ក៏ដូចជាធ្វើឱ្យកោសិកាឈាមសចុះទាបទៀតផង។

បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បាននិយាយថា “ មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថាវ៉ាក់សាំងអាចធ្វើឱ្យប៉ះពាល់ដល់ដំណេកទេ ប៉ុន្តែក្រោយទទួលវ៉ាក់សាំងត្រូវតែដេកឱ្យបានយ៉ាងហោច ៧ ម៉ោង ។ ការអត់ងងុយឬខំធ្វើការខ្លាំងបន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ”។
វេជ្ជបណ្ឌិតរូបនេះបានរំឭកបន្ថែមថា ក្រោយចាក់វ៉ាក់សាំង មិនត្រឹមតែត្រូវគេងឱ្យគ្រប់នោះទេ តែក៏ត្រូវសម្រាកឱ្យបានច្រើនផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ wellandgood
ចុចអាន៖ តើភាពស៊ាំវ៉ាក់សាំងការពារកូវីដ -១៩ នៅយូរបានកម្រិតណា?
ចុចអាន៖ ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


