តើភាពស៊ាំវ៉ាក់សាំងការពារ​កូវីដ -​​១៩​ នៅយូរ​បាន​​​កម្រិតណា?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

តើភាពស៊ាំវ៉ាក់សាំងការពារ​កូវីដ -​​១៩​ នៅយូរ​បាន​​​កម្រិតណា?

បានផុស

នៅ

វ៉ាក់សាំង​​ផលិត​​ដោយ​ក្រុម​ហ៊ុន Pfizer និង​ Moderna មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ការពារករណី​ឆ្លង​កូវីដ-១៩ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង ហើយ​អ្នក​ស្រាជ្រាវ​បាន​លើក​ឡើង​ថា វា​​​មាន​ប្រសិទ្ធភាព​យូរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា គេ​នៅ​តែ​មិន​ច្បាស់​ទេ​ថា តើ​វ៉ាក់សាំង​​អា​ច​ការពារ​កូវីដ-១៩​បាន​យូរ​ដល់​ពេល​​​ណា ​ឬ​​​​ត្រូវ​ការ​បន្ត​ចាក់នៅ​ពេល​អស់​ប្រសិទ្ធភាព ឬក៏​វ៉ាក់សាំង​នឹង​ត្រូវ​​បាន​ផលិត​ទៅ​តាម​ការ​ប្រែ​ប្រួល​វីរុស​បំប្លែង​ថ្មី។

តាម​ប្រភព Trusted Source ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មេសា មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ការពារ​ជំងឺ​ឆ្លង​ (CDC) ​បាន​សិក្សា​​លើ​មនុស្ស​​ប្រហែល​៤​ពាន់​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ក្នុង​នោះ​​បុគ្គិក​ពេទ្យ​ អ្នក​ឆ្លើយ​តប​​ជួរ​មុខ​ បុគ្គល​​សំខាន់​​ និងបុគ្គលិក​ធ្វើ​ការ​ជួរ​មុខ។

ពួក​គេ​រក​ឃើញថា សញ្ញា​វ៉ាក់សាំង RNA (mRNA) ដែល​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Pfizer-BioNTech និង​ Moderna បាន​ការពារ​៨០​%​នៃ​ករណី​ឆ្លង បន្ទាប់​ពី​ចាក់​លើក​ទី​១​រួច និង​៩០​%​ បន្ទាប់​ពី​ចាក់​លើក​ទី២។

អ្នក​ធ្វើការ​ជួរ​មុខ​នៅ​ក្នុង​ការ​សិក្សា​ត្រូវ​បាន​ធ្វើ​តេស្ត​កូវីដ-១៩​ជា​រៀង​រាល់​សប្តាហ៍​ក្នុង​រយៈ​ពេល​១៣​សប្តាហ៍។

អ្នក​ស្រាវ​ជ្រាវបាន​និយាយ​ថា ការ​ធ្វើ​​តេស្ត​កម្រ​មាន​​វិជ្ជមាន​កូវីដ-១៩​នៅ​ក្នុង​ក្រុម​សិក្សា​​បង្ហាញ​ថា វ៉ាក់សាំង​បាន​កាត់​បន្ថយ​ហានិភ័យនៃ​ការ​ឆ្លង SARS-CoV-2 ពី​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់​សាំង​​រួច​​ទៅ​អ្នក​ដទៃ។

តាម​របាយការណ៍​បាន​កត់​សំគាល់​ថា ៖«ការ​កាត់​បន្ថយ​ហានិភ័យ​​​នៃ​ការ​ឆ្លង ដែល​​អាច​កើត​ឡើង​ក្នុង​ចំណោម​បុគ្គល​​​មាន​រោគ​សញ្ញាឆ្លង ឬ​ក្នុង​ចំណោម​មនុស្ស​​​​ដែល​ច្រើន​ថ្ងៃ​មុន​ពេល​​មាន​រោគ​សញ្ញា​ ពិត​ជា​សំខាន់​ណាស់​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល អ្នក​ឆ្លើយ​តប​​​ជួរ​មុខ​ អ្នក​សំខាន់​ និង​អ្នក​ធ្វើ​ការ​ជួរ​មុខ​​ដែល​​ផ្តល់​ឲ្យ​ពួក​គេ​មាន​សក្តានុពល​​ដើម្បី​ទប់​ស្កាត់​វីរុស​តាម​រយៈ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ជំងឺ និង​សាធារណជន»។

អ្នក​ស្រី​វេជ្ជបណ្ឌិត Susan Bailey អ្នក​ជំនាញ​អាឡែរហ្ស៊ី និង​ជំនាញ​ភាព​ស៊ាំ​ ​ជា​ប្រធាន​សមាគម​វេជ្ជសាស្ត្រ​​អាមេរិក​បាន​និយាយ​ថា ៖«មាន​កាន់​តែ​ច្រើន​​ឡើង​ដែល​បង្ហាញ​ថា ការ​ចម្លង​វីរុស បន្ទាប់​ពីចាក់វ៉ាក់សាំង​រួច​ហើយ​មាន​កម្រិត​ទាប​ណាស់​»។

ការ​ការពារ​មាន​រយៈ​ពេល​ហោច​ណាស់​៦​ខែ ឬ​យូរ​ជាង​នេះ​

Pfizer-BioNTech បាន​និយាយ​ដាច់ដោយ​ឡែក​មួយ​ថា ការសាល​ល្បង​ដំណាក់​កាល​ទី​៣​នៃ​វ៉ាក់សាំង mRNA របស់​ខ្លួន​បង្ហាញ​ថា ប្រព័ន្ធ​ស៊ាំ​ការពារ​បាន​នៅ​យូរ​ហូត​ដល់​៦​ខែ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង​រួច។

អ្នកស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា វ៉ាក់សាំង​នេះ​​មាន​ប្រសិទ្ធភាព​១០០​%​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់​ធ្ងរ ដែលចំណុច​​នេះ​បញ្ជាក់​ដោយ​ CDC និង​មាន​ប្រសិទ្ធភាព​​៩៥.៣​%​ប្រឆាំង​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរដែល​​ចំណុច​នេះ​បញ្ជាក់​ដោយ​រដ្ឋបាល​គ្រប់​គ្រង​ចំណីអាហារ និង​ឱសថ (FDA)។

វ៉ាក់សាំង​ក៏​ត្រូវ​បាន​រក​ឃើញ​មាន​ប្រសិទ្ធភាព​១០០​%​ប្រឆាំង​នឹង​វីរុស​បំប្លែង (B.1.351)ក្នុង​ចំណោម​​វីរុយ​បំប្លែង​កូវីដ-១៩ ដែល​​កំពុង​សាយ​ភាយទូទាំង​អាហ្វ្រិក​ខាង​ត្បង។

ការ​សិក្សា​មួយ​ដែល​រាប់​បញ្ចូល​ទាំង​អ្នក​ចាក់​វ៉ាក់សាំង​រួច​រាល់​១២០០០​នាក់​ក៏​រក​ឃើញ​ថា «គ្មាន​ការ​ព្រួយ​បារម្ភ​ធំដុំ​​ពី​សុវត្ថិភាព»​ឡើយ​ចំពោះ​វ៉ាក់សាំង Pfizer-BioNTech។

អ្នក​ស្រី​​វេជ្ជបណ្ឌិត Bailey បាន​និយាយ​ថា ៖«វា​ជា​ដំណឹង​ល្អ​ដែលវ៉ាក់សាំង​ Pfizer មាន​ប្រសិទ្ធភាព​៦​ខែ ភាព​ស៊ាំ​ការពារ​នៅ​តែ​ខ្លាំង​ ហើយ​យើង​រំពឹង​ថា ​ភាព​ស៊ាំ​នឹង​នៅ​តែខ្លាំង»។

ករណី​ខ្លះ​នៅ​តែ​គេ​រំពឹង​ក្នុង​ចំណោម​អ្នក​ដែល​ចាក់វ៉ាក់សាំងរួច

ជា​ការ​កត់​សំគាល់​ក្នុង​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា វ៉ាក់សាំង​មិន​អាច​លុប​លំបាត់​ហានិភ័យ​នៃ​ការ​វិវត្ត​របស់​កូវីដ-១៩​បាន​ទាំង​ស្រុង​ទេ។

របាយការណ៍​ថ្មី​មួយ​​ស្តី​ពី​ករណី​ឆ្លង​កូវីដ-១៩​​ ចំនួន​​១០០​នាក់​​​​​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​បាន​ចាក់វ៉ាក់សាំង​រួច​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​​ដែល​បាន​​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ដល់​សាធារណ​មួយ​ចំនួន។

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ករណី​រក​ឃើញ​អ្វី​មួយ​ត្រូវ​បាន​គេ​រំពឹង និងបង្ហាញ​ថា គ្រាន់​តែ​ជា​ចំណែក​មួយ​នៃ​ប្រជាជន​ទី​ក្រុងវ៉ាស៊ីនតោន​ជាង​១​លាន​នាក់​ដែល​បាន​ចាក់វ៉ាក់​រួច​ប៉ុណ្ណោះ។

វេជ្ជបណ្ឌិរ Umair  A. Shah លេខាធិការ​នៃ​មន្ទីរ​សុខាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ៖«ការ​រក​ឃើញ​អំណះ​អំណាង​នៃ​​ករណី​ឆ្លង​ចំពោះ​អ្នក​ដែល​អ្នក​​បាន​ចាក់​វ៉ាក់សាំង​​រួច​ហើយ​បាន​បន្តរំលឹក​យើង​ទាំង​​អស់​គ្នា​ សូម្បី​អ្នក​​​​ចាក់វ៉ាក់សាំងរួច​ ត្រូវ​តែ​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម និង​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ការពារ​រីក​រាល​ដាល​កូវីដ-១៩​ទៅ​អ្នក​​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Healthline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services