Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារអូឫស្សីចំនួន២នាក់នៅសង្កាត់ទឹកល្អក់ទី៣ ឆ្លងកូវីដ១៩ នៅរសៀលថ្ងៃនេះ

បានផុស

នៅ

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសហការនិង សម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះមកយក អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត នៅសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក ខណៈដែលកាលពីម្សិលម៉ិញបានចុះមកយកអ្នកជម្ងឺចំនួន៧ទីតាំងក្នុងខណ្ឌនេះរូចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅវេលាម៉ោង១៤និង៤៧នាទីថ្ងៃទី០៥-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌបានចុះមកយក អ្នកជំងឺ០២នាក់ ប្រុស០១នៅចំណុចផ្ទះលេខ៥៧A ផ្លូវ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។ អ្នកជំងឺកូវីដទាំងពីរនាក់នោះមានឈ្មោះ ១- ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអាជីករផ្សារអូឬស្សី និង២- ប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី ។

ចំពោះទីតាំងខាងលើ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក សម្រេចអោយបិទ ហាមចេញ ចូល ធ្វើចត្តាឡីស័កនៅនឹងទីតាំង ហើយមនុស្ស០៣នាក់ស្រី០១នាក់រងចាំក្រុមសុខាភិបាល ចុះមកយកសំណាកជាក្រោយទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម