ចរាចរណ៍
ធ្វើដំណើរល្មើសបម្រាមគោចរបុកចូលផ្ទះប្រជាពលរដ្ឋរងរបួសពីរនាក់
បុរសពីរនាក់រួមជាមួយគ្នាដោយរថយន្ដកាមរីមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្ពានលេខ២ ផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BC-0957បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ទៀត ធ្វើដំណើរទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរបងផ្ទះរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តខ្ទាតមកកណ្តាលផ្លូវរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។
អត្ថបទ ៖ សុខា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


