កីឡា
ត្រឹម២ប្រកួតដំបូង សា ទី កំពុងបង្ហាញគុណផលភ្ញាក់ផ្អើលនៅក្លិបភ្នំពេញក្រោន
ខ្សែប្រយុទ្ធស្លាប សា ទី កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពីរូបគេបានបង្ហាញសមត្ថភាពល្អនៅក្លិបថ្មី ភ្នំពេញក្រោន ក្រោយចាកចេញពីក្លិប វិសាខា នៅក្នុងរដូវកាលនេះ។

ការបង្ហាញខ្លួនផ្លូវការលើកទី១ សា ទី ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ប្តូរចូលនៅនាទី ៦៦ ក្នុងវគ្គទី២ ពានខេមបូឌានស៊ុបភើខាប់ ឆ្នាំ ២០២៥ ហើយបានធ្វើឲ្យទម្រង់លេងរបស់ ភ្នំពេញក្រោន ល្អប្រសើរ។ ចូលលេងបានត្រឹមតែ១នាទី រូបគេបានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Makerlo Tellez តែតតាមស្មើ ព្រះខ័នរាជស្វាយរៀង ១-១ ហើយនៅនាទី៩០+៦ រូបគេបានស៊ុតគ្រាប់បាល់តាមស្មើជាលើកទី២ ប៉ុន្តែបានស៊ុតបាល់១១ម៉ែត្រកាត់សេចក្តីមិនជោគជ័យ។

សម្រាប់ការបង្ហាញខ្លួនផ្លូវការលើកទី២ សា ទី ត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងនៅវគ្គទី២ ដោយជំនួសកីឡាករ Maksym Priadun បន្ទាប់ពីចប់វគ្គទី១ ដែល ភ្នំពេញក្រោន នាំមុខ ក្រុម Kasuka FC ១-០ សម្រាប់ការប្រកួតវគ្គជម្រុះ AFC Challenge League យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសព្រុយណេ។
វត្តមានរបស់ សា ទី បានធ្វើឲ្យតំបន់ប្រយុទ្ធ ភ្នំពេញក្រោន កាន់តែមានប្រសិទ្ធភាព ក្នុងនោះ រូបគេបានរួមចំណែកក្នុងការរកបាន ៥ គ្រាប់ក្នុងវគ្គទី២។ ក្នុងចំណោម ៥ គ្រាប់នេះ រូបគេស៊ុតបាន ១ គ្រាប់នៅនាទី ៧២ ដើម្បីជួយ ភ្នំពេញក្រោន ទទួលបានជ័យជម្នះដោយលទ្ធផល ៦-០ ដើម្បីបានកៅអីឡើងទៅវគ្គចែកពូល។

នេះជារឿងល្អសម្រាប់ សា ទី នៅក្លិបថ្មី បន្ទាប់ពីនៅក្លិប វិសាខា មិនសូវទទួលបាននាទីលេងច្រើនក្នុងរយៈពេលប្រហែលជា២រដូវកាលចុងក្រោយ។ នៅ ភ្នំពេញក្រោន រូបគេមិនត្រឹមតែទទួលបានឱកាសលេងពានរង្វាន់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញខ្លួនសម្រាប់ពានរង្វាន់អន្តរជាតិថែមទៀត។ ទោះបីជាយ៉ាងណា រូបគេមិនទាន់ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងក្នុងជម្រើស ១១ នាក់ដំបូងឡើយ គឺស្ថិតក្នុងកីឡាករដូរចូលនៅវគ្គទី២។
សា ទី ជាកីឡាករម្នាក់ដែលទទួលបានការពេញចិត្តពីគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងគ្រូបច្ចុប្បន្ន និងគ្រូមុនដែលបានកោះហៅឲ្យចូលជម្រើសជាតិរហូត បើទោះជាមិនសូវបានលេងនៅក្លិប វិសាខា ក៏ដោយ។ នៅពេលខាងមុខ រូបគេនឹងកាន់តែទទួលបានការទុកចិត្តពីគ្រូបង្វឹកជម្រើសជាតិកម្ពុជា នៅពេលបង្ហាញខ្លួនកាន់តែច្រើនជាមួយក្លិប ភ្នំពេញក្រោន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


