ព័ត៌មានអន្ដរជាតិ
WSJ៖ ត្រាំ ខ្លាចវត្តមានរបស់ ហ្សេលេនស្គី អាចរំខានដល់ការពិភាក្សាជាមួយ ពូទីន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការព្រួយបារម្ភថា ការចូលរួមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅកិច្ចប្រជុំកំពូលក្នុងរដ្ឋអាឡាស្កានាពេលខាងមុខ ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាចធ្វើឲ្យខូចដល់ការចរចា។ នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយកាសែត Wall Street Journal (WSJ) នៅថ្ងៃព្រហស្បតិ៍ទី១៤ខែសីហាឆ្នាំ២០២៥នេះ ដោយដកស្រង់ប្រភពដែលដឹងអំពីការពិភាក្សារវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz។

កន្លងមក សម្ព័ន្ធមិត្តណាតូ រួមទាំងប្រទេសអាល្លឺម៉ង់ ជាដំបូងបានជំរុញឲ្យលោក ហ្សេលេនស្គី ឬតំណាងអឺរ៉ុបចូលរួមកិច្ចចរចានៅអាឡាស្កា ប៉ុន្តែត្រូវបានជំទាស់ដោយមេដឹកនាំអាមេរិក។ បើតាម WSJ លោក ត្រាំ បារម្ភថា វត្តមានរបស់ ហ្សេលេនស្គី អាចបង្កើនភាពតានតឹង និងបញ្ឈប់ដំណើរការការទូត មុនពេលកិច្ចពិភាក្សាសំខាន់ៗចាប់ផ្តើម។
យ៉ាងណាមិញ លោក ត្រាំ បានយល់ព្រមថានឹងសង្ខេបព័ត៌មានសំខាន់ៗប្រាប់លោក ហ្សលេនស្គី មុនគេ បន្ទាប់មកមេដឹកនាំអឺរ៉ុប ក្រោយការពិភាក្សាទល់មុខគ្នាជាមួយ ពូទីន។ ប្រសិនបើកិច្ចប្រជុំនៅអាឡាស្កាជោគជ័យ លោក ត្រាំ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដោយមានវត្តមានមេដឹកនាំអ៊ុយក្រែនផងដែរ។
បន្ថែមពីនេះ លោក ត្រាំ បានស្នើវិធានការដាក់ទណ្ឌកម្ម ដែលទំនងជារួមមានទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីបដិសេធមិនចូលរួមក្នុងការចរចាដោយស្មោះត្រង់។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីផលប៉ះពាល់ជាក់លាក់នោះទេ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ព្រមានថា បើកិច្ចចរចាបរាជ័យ ពូទីននឹងរងផលវិបាកធ្ងន់ធ្ងរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


