Connect with us

កីឡា

ក្លិបធំរបស់ អ៊ីតាលី មួយ ដាក់សំណើជិត ៣០ លាន​ដើម្បី​ចង់ទិញ Sancho ពី Man United

បានផុស

នៅ

ក្លិបលីគកំពូល អ៉ីតាលី AS Roma បានដាក់សំណើជាផ្លូវការទៅក្រុមបិសាចក្រហម Manchester United ដើម្បីចរចាយកខ្សែប្រយុទ្ធស្លាប Jadon Sancho។

Jadon Sancho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយ ESPN បានឱ្យដឹងថា បច្ចុប្បន្នក្លិប AS Roma កំពុងស្ថិតក្នុងការចរចាជាមួយ Man United អំពីការផ្ទេរយក Sancho ជាអចិន្ត្រៃយ៍។ ចំពោះការចរចានោះ Roma បានផ្តល់សំណើជាទឹកប្រាក់ចំនួន ២៧ លានដុល្លារអាមេរិកទៅ Man United។

ចំពោះការផ្ទេរនេះត្រូវបានគេមើលឃើញថា នឹងអាចចេញជាផ្លែផ្កាឆាប់ៗ ពីព្រោះក្លិប ដែលកំពុងដឹកនាំដោយលោក Ruben Amorim ក៏មិនមានបំណងរក្សា​ទុកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៥ ឆ្នាំរូបនេះទៀតដែរ។ កាលពីពេលកន្លងទៅ ក្លិបធ្លាប់បានប្រាប់ Sancho រួចហើយ ថា ឱ្យរូបគេរកក្លិបថ្មី មុនទីផ្សារដោះដូរកីឡាកររដូវក្តៅនេះផុតកំណត់។

គួរឱ្យដឹងថា កិច្ចសន្យារបស់ Sancho ជាមួយ Man United នៅសល់ត្រឹមមួយរដូវកាលទៀតប៉ុណ្ណោះ ពោលគឺនឹងផុតសុពលភាពនៅខែ មិថុនា ឆ្នាំ ២០២៦៕

Jadon Sancho

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម