Connect with us

ជីវិតកម្សាន្ដ

តួអង្គ តាវ មីងសឺ ទប់ទឹកភ្នែកលែងជាប់ នៅមុខផ្នូរ សាន់ឆាយ

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​បាន​រាយការណ៍​ពី​រូបភាព​ដ៏​ក្រៀមក្រំ​មួយ​ កាលពី​ថ្ងៃ​ទី​១៣ សីហា ទាកទិននឹងតារាសម្ដែង Jerry Yan ដែលគេស្គាល់ថាជាតួអង្គ តាវ មីងសឺ នៅក្នុងរឿងភាគក្រោមចំណើងជើងថា «Meteor Garden» ដោយរូបលោកបានទៅទស្សនាទីបញ្ចុះសព Jinbaoshan ក្នុងទីក្រុងតៃប៉ិដើម្បីគោរពដល់ Barbie Hsu ជាដៃគូសម្ដែងនិងជាតួសាន់ឆាយ ដែលបានទទួលមរណភាពកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងវ័យ៤៨ឆ្នាំរូបនេះបានបើកឡាន Tesla របស់គាត់ឆ្លងកាត់ខ្យល់បក់ខ្លាំងនៃព្យុះទីហ្វុង Yang Liu មុនពេលចេញក្រៅ ហើយចាប់ដៃជាមួយ Wang Zhaojie និង Jia Yongjie បានអមដំណើរគាត់ ទៅកាន់ផ្នូររបស់មិត្តរួមអាជីពអស់រយៈកាលដ៏យូរបំផុត។

យ៉ាងណា បើតាមមើលសកម្មភាពរបស់ Jerry Yan គឺហាក់មានសភាពពោរពេញដោយភាពសោកសៅនិងក្ដីអាណិតអាសូរជាពន់ពេក។ ឈរ​នៅ​មុខ​ផ្នូរហាក់តួឯកប្រុសទប់​ទឹក​ភ្នែក​មិន​បាន ហើយ​យំ​ចំ​ពេល​មាន​ខ្យល់​បក់​ខ្លាំង។ ភ្លាំៗនោះ Jia Yongjie បានទះស្មាគាត់តិចៗ បង្កើតជាឈុតឆាកដ៏ខ្លោចចិត្តសម្រាប់អ្នកទស្សនានូវឃ្លិបមួយនោះ។

ការបង្ហាញខ្លួននេះដែរ វាបាននាំយកមកវិញនូវអនុស្សាវរីយ៍ជាច្រើននៃមនោសញ្ចេតនានៅលើកញ្ចក់អេក្រង់រវាងតួ តាវ មីងសឺ និងតួ សាន់ឆាយ នៅក្នុងក្នុងរឿងF4 ដែលបានទាក់ទាញអ្នកទស្សនាពាសពេញអាស៊ី។ ជាពិសេស អ្នកទាំងពីរត្រូវបានមហាជនផ្គូផ្គងជាគូស្នេហ៍ថែមទៀតផង ដែលកាលណោះក្លាយជាការចងចាំដែលអ្នកគាំទ្ររឿងភាគមិនអាចបំភ្លេចបានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួសម្តែង​ តាវ មីងសឺ  ស្រាប់តែរម្លឹកឈ្មោះ នាង​សាន់​ឆាយ​ ជាមនុស្សសំខាន់ក្នុងជីវិត​លោក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម