ជីវិតកម្សាន្ដ
តួសម្តែង តាវ មីងសឺ ស្រាប់តែរម្លឹកឈ្មោះ នាងសាន់ឆាយ ជាមនុស្សសំខាន់ក្នុងជីវិតលោក
កាលពីព្រឹកព្រលឹមថ្ងៃទី ១១ ខែឧសភា តារាសម្ដែងលោក Jerry Yan ឬទស្សនិកជននិយមហៅថា តាវ មីងស៊ឺ បានបង្ហោះអត្ថបទវែងមួយ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយបង្ហាញពីការរំលែកទុក្ខចំពោះតារាសម្តែង Barbie Hsu ដែលគេស្គាល់ថា «តួសាន់ឆាយ» ដែលទទួលមរណភាពក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី ០២ខែកុម្ភៈ ព្រមទាំងបញ្ចាក់យ៉ាងច្បាស់ថា សាន់ឆាយនៅតែជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់គាត់។

តារាសម្តែងវ័យ៤៨ឆ្នាំ បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ Barbie នៅតែហៅឈ្មោះលោកថា តាវ មីងសឺ ដែលជាឈ្មោះតួអង្គនៅក្នុងភាពយន្ត «Meteor Garden ឬ ស្នេហាបួនដួង» ។ ជារឿយៗ នាងតែងតែជាមនុស្សសំខាន់ ហើយមិនដែលអវត្តមានក្នុងជីវិតរបស់លោកម្ដងណាឡើយ។
តួ F4 តៃវ៉ាន់រូបនេះថែមទាំំងបញ្ជាក់ទៀតថា «នៅពេលណាដែលខ្ញុំជួបការលំបាក ខ្ញុំបានទូរស័ព្ទទៅនាង ហើយនិយាយរាប់ម៉ោង រហូតដល់ព្រឹកព្រលឹមក៏មាន។ នាងតែងតែលើកទឹកចិត្តខ្ញុំ ផ្តល់ទំនុកចិត្ត និងកម្លាំងឲ្យខ្ញុំជានិច្ច»។
យ៉ាងណាក៏ដោយ នៅពេលពេលសរសេរសារនេះតារាសម្ដែង Jerry ថា គាត់តែងតែគិតពីនាងមុនចូលគេង ហើយចាត់ទុកសាន់ឆាយគឺជាគ្រូបង្រៀន តែងតែជួយពេលគាត់មានអារម្មណ៍ថាជាប់គាំងក្នុងជីវិត។ មានរឿងល្អៗជាច្រើនអំពីនាង ប៉ុន្តែដោយសារគាត់មិនពូកែក្នុងការបញ្ចេញមតិ ទើបមិនដឹងថាត្រូវសរសេរយ៉ាងដូចម្ដេច។ ជាចុងក្រោយ លោកក៏បានថ្លែងអំណរគុណដល់មិត្តចាស់ និងជូនពរនាងជួបតែសេចក្តីសុខគ្រប់ប្រការ។ ជាពិសេសសូមឲ្យនាងទៅកាន់ទីស្ងប់សុខ។
នៅក្រោមការបង្ហោះរបស់ Jerry អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា បាត់ Barbie តែចំណងមិត្តភាពរបស់លោកនៅតែមានចំពោះនាងជារៀងរហូត។ ក្នុងនោះដែរ ក៏មានការចាប់អារម្មណ៍ពីមិត្តភាពរយៈពេល ២៤ ឆ្នាំរបស់តារាទាំងពីរ ទោះជាម្នាក់បានទទួលមរណភាព តែម្នាក់ទៀតនៅតែទុកការចងចាំនេះតែម្នាក់ឯង។ ទន្ទឹមនោះដែរ ទង្វើរបស់តួ តាវ មីងសឺ ក៏ត្រូវបានគេជឿថា លោកធ្វើនេះគឺដើម្បីការពារកេរ្តិ៍ឈ្មោះរបស់មិត្តចាស់ ខណៈដែលកាលពីពេលថ្មីៗនេះ នាងត្រូវគេអូសទាញចូលទៅក្នុងរឿងអាស្រូវជាបន្តបន្ទាប់ រវាងអតីតស្វាមី Wang Xiaofei និងភរិយាថ្មីរបស់គាត់។
គួរបញ្ចាក់ដែរថា Jerry Yan កើតនៅឆ្នាំ ១៩៧៧ ហើយបានលេចមុខក្នុងរឿងភាគល្បីៗជាច្រើនដូចជា «Meteor Garden, The Hospital, Hot Shot ជាដើម។ ទាំង Jerry Yan និង Barbie អ្នកទាំងពីរធ្លាប់បានសហការគ្នាលើរឿងភាគតៃវ៉ាន់មួយក្រោមចំណងជើងថា «Meteor Garden ឬ ស្នេហាបួនដួង» ដែលចាក់ផ្សាយកាលពីកំឡុងឆ្នាំ ២០០១។ ស៊េរីនេះ បាននាំឲ្យសិល្បករទាំងពីរកាន់តែមានឈ្មោះល្បីល្បាញក្នុងបញ្ជីតារាលំដាប់ A និងធ្វើឲ្យពួកគេមានទស្សនិកជនស្រលាញពេញចិត្តទូទាំងទឹកដីអាស៊ី៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាលើកដំបូង មហាជនបានឃើញមុខមាត់ពិត របស់កូនស្រី នាងសាន់ឆាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


