ព័ត៌មានជាតិ
ព័ត៌មានបឋម..ប្តីបាញ់ប្រពន្ធនៅស្រុកក្រឡាញ់ រួចបើកឡានគេចខ្លួន
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ២.៥០នាទីថ្ងៃទី២២ តុលា ២០២០ មានករណីផ្ទុះអាវុធ នៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី(ផ្លូវជាតិលេខ៦)ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនបង្កឈ្មោះ ចាន់ ផល ហៅពៅ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប ជិះរថយន្តពណ៌ខ្មៅមិនស្គាល់ម៉ាកស្លាកលេខ៨៧៨៧ អាវុធម៉ាកK៥៤លេខ៣៧៦៣។ក្នុងហេតុការណ៍បាញ់នោះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមទ្រូងខាងឆ្វេង១គ្រាប់(បៀមគ្រាប់)។ ក្រោយមានការផ្ទុះអាវុធជនបង្ក បានឡើងរថយន្តគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកជនបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រភពបានឲ្យដឹងថា ក្នុងករណីនេះ ជនបង្កគឺជាប្តីមិនទាន់ការ ហើយអាចដោយសារទំនាស់ពាក្យសម្តី (ប្រច័ណ្ឌ)៕



អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


