សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនមន្ត្រីអាវុធហត្ថស្រុកកំពង់សីលាម្នាក់ ពាក់ព័ន្ធករណីកាន់កាំភ្លើងគំរាមអ្នកបើករថយន្ដដឹកទំនិញ
កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតព្រះសីហនុ បានសម្រេចឃាត់ខ្លួនមន្ត្រីអាវុធហត្ថស្រុកកំពង់សីលាម្នាក់ ដើម្បីអនុវត្តដាក់វិន័យកងទ័ព ក្រោយពីមន្ត្រីអាវុធហត្ថរូបនេះធ្វើសកម្មភាពកាន់កាំភ្លើងសំញ៉ែងគំរាមលើអ្នកបើកបររថយន្ដដឹកទំនិញមួយគ្រឿង គ្រាន់តែរឿងធ្វើដំណើរលើដងផ្លូវ។
ការឃាត់ខ្លួនមន្ត្រីអាវុធហត្ថស្រុកកំពុងសីលានេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពីសកម្មភាពបុគ្គលម្នាក់ដែលមានពាក់មួកសុវត្ថិភាពអក្សរ (អ.ហ.) កាន់ដោយកាំភ្លើងខ្លីមួយដើមមកគំរាមលើខ្លួន ក្រាន់តែរឿងធ្វើដំណើរដងផ្លូវ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ បានឲ្យដឹងថា តាមការស្រាវជ្រាវ ករណីនេះជនសង្ស័យមានឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហានុ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានរថយន្តធំដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ បានបើកបរលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥ និង១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឡើងវ៉ាជែងរថយន្តចំនួន៣គ្រឿងចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីប្លេខ្លាំងៗដាក់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។ ពេលនោះបុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏អែបខាងឈប់ម៉ូតូ បើកកែបម៉ូតូយកកាំភ្លើងខ្លី១ដើមកាន់នៅដៃ ក៏ជិះម៉ូតូត្រលប់ទៅក្រោយតាមរថយន្ត ប្រហែល៥០០ម៉ែត្រក៏ឃើញរថយន្តនោះអែបខាងឈប់។ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏សួរអ្នកបើកបររថយន្តថា “បងឯងបើករថយន្តរបៀបមិច” ចំណែកខាងអ្នកបើកបររថយន្តតបវិញថា “អ្នកឯងបើកម៉ូតូរបៀបមិច”។ ហើយបុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏បើកបរម៉ូតូកាត់មុខរថយន្តនោះ ត្រលប់ក្រោយវិញ មិនបានស្រែកគំរាមកំហែង ហើយក៏មិនបានលើកកាំភ្លើងខ្លីភ្ជង់ទៅអ្នកបើកបររថយន្តទេ។
ក្រោយពីធ្វើការស្រាវជ្រាវ មន្ត្រីជំនាញបានរកឃើញបុគ្គលពាក់ព័ន្ធឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងបានបញ្ជូនបុគ្គលនោះ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ករណីនេះ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការសម្របសម្រួល ព្រមព្រៀងសូមទោសចំពោះទង្វើខុសឆ្គងនឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ របស់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ជាមួយអ្នកបើករថយន្ដនៅថ្ងៃកើតហេតុនោះរួចរាល់ហើយដែរ ចំណែកបុគ្គលឈ្មោះ ខាន់ នីរ៉ូត បាននិងកំពុងធ្វើការឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធីទណ្ឌកម្មវិន័យកងទ័ព៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


