កីឡា
អ្នកជំនាញផ្នែកកីឡា លើកឡើងពីសារប្រយោជន៍នៃការហាត់ប្រាណជាប្រចាំ
អ្នកជំនាញផ្នែកកីឡា និងជាថ្នាក់ដឹកនាំឆ្នើម លោក វ៉ាត់ ចំរើន ពន្យល់ពីសារប្រយោជន៍ នៃការហ្វឹកហាត់កីឡាជាប្រចាំបានជួយឲ្យរាងកាយរឹងមាំ មានសុខភាពល្អ និងជាមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។

លោក វាត់ ចំរើន
លោក វាត់ ចំរើន បានលើកឡើងថា សុខភាពគឺមានសារសំខាន់ណាស់ចំពោះមនុស្សម្នាក់ៗក្នុងការរស់នៅប្រចាំថ្ងៃ ដូច្នេះទម្លាប់ នៃការហ្វឹកហាត់ជាប្រចាំគឺជារឿងដែលត្រូវធ្វើគ្រប់គ្នា និងត្រូវរំលឹកជាប្រចាំ។
មនុស្សម្នាក់ៗដែលមានសុខភាពល្អគឺបានមកពីការយកចិត្តទុកដាក់ រក្សាវិន័យ ការថែទាំ និងឥរិយាបថការរស់នៅប្រចាំថ្ងៃ។ សុខភាពល្អមិនអាចកាត់ផ្ដាច់បានពីការហាត់ប្រាណជាប្រចាំ ការទទួលទានដំណេកគ្រប់គ្រាន់ បរិភោគអាហារត្រឹមត្រូវ និងការអប់រំផ្លូវចិត្ត។ ការហាត់ប្រាណជាឱសថដ៏ល្អដែលជួយឲ្យរាងកាយរឹងមាំជៀសផុតពីជំងឺ និងកាត់បន្ថយការលេបថ្នាំផ្សេងៗ។

រូបភាពអគ្គនាយដ្ឋានកីឡា
ការធ្វើចលនាសាច់ដុំជាប្រចាំឲ្យសមស្របទៅតាមវ័យ និងរាងកាយរបស់ខ្លួនឲ្យបានរយៈពេល ៣០នាទីក្នុងមួយថ្ងៃនោះគឺជាការសន្សំនូវសុខភាពល្អរៀងខ្លួនអស់មួយជីវិត។ ដូច្នេះហើយម្នាក់ៗត្រូវជម្នះឲ្យបាននូវការហាត់ប្រាណជាប្រចាំជារៀងរាល់ថ្ងៃ។

រូបភាពអគ្គនាយដ្ឋានកីឡា
បច្ចុប្បន្ននេះមានការផ្សពផ្សាយ និងមានចលនាកីឡាបំផុសស្មារតីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជាច្រើនឲ្យយកចិត្តទុកដាក់ពីសុខភាពតាមរយៈសកម្មភាពនៃកីឡាផ្សេងៗ។ គេមើលឃើញថាប្រជាពលរដ្ឋកម្ពុជាបានលេងកីឡាតាមចំណូលចិត្តរបស់ខ្លួនច្រើនពិសេសនៅរាជធានីភ្នំពេញដូចជា រាំតាមចង្វាក់ភ្លេង ការលេងបាល់ទាត់ បាល់ទះ វាយសី វាយកូនឃ្លីលើតុ ហែលទឹក រត់ចម្ងាយ និងកីឡាមួយចំនួនទៀត៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


