កីឡា
ក្រុមប៉េតង់ភូមិថ្មី កំពុងលេចធ្លោខ្លាំង និងទើបឈ្នះពានរង្វាន់លេខ១ ប្រចាំខេត្តកែប
ក្លឹបប៉េតង់ភូមិថ្មីខេត្តកែប កំពុងមានកេរ្តិ៍ឈ្មោះល្បី និងលេចធ្លោខ្លាំង ខណៈពេលថ្មីៗនេះទើបឈ្នះពានរង្វាន់លេខ១ ប្រចាំខេត្តកែប ឆ្នាំ២០២៥ លើវិញ្ញាសា ៣ ទល់ ៣ បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំង រាជ្យបុត្រសេះស ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមប៉េតង់ភូមិថ្មីខេត្តកែប
លោក ម៉ាត់ អ៊ីមរ៉ន ប្រធានក្រុមប៉េតង់ភូមិថ្មី បានឲ្យដឹងថា សម្រាប់រូបលោក និងក្រុមទាំងមូលសប្បាយរីករាយជាខ្លាំងដែលដណ្ដើមបានពានរង្វាន់លេខ១ ក្នុងការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ថ្មីៗនេះជូនមូលដ្ឋានរបស់ខ្លួន។ កន្លងទៅក្រុមប៉េតង់ភូមិថ្មីមិនសូវទទួលបានជោគជ័យនោះឡើយដោយធ្លាក់ចេញពីការប្រកួតបន្តបន្ទាប់។

ទិដ្ឋភាពការប្រកួតកន្លងទៅ
ប្រធានក្រុមដែលសកម្មលើបន្តទៀតថា ដោយសារតែការខំប្រឹងប្រែងពីកីឡាករក្នុងក្រុមមានដូចជាបង្ហាត់គ្នាទៅវិញទៅមក ស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងបច្ចេកទេសលេងផ្សេងៗ រួមទាំងការបង្កើតព្រឹត្តិការណ៍ប្រកួតមិត្តភាពជាច្រើនក្នុងមួយខែៗទើបធ្វើឲ្យក្រុមមានសមត្ថភាពភាពរីកចម្រើនជាលំដាប់។
លោក ម៉ាត់ អ៊ីមរ៉ន ដោយសារតែលោកមានចិត្តស្រឡាញ់កីឡានេះខ្លាំងទើបជំរុញឲ្យលោកបង្កើតឲ្យមានទីលានហ្វឹកហាត់ត្រឹមត្រូវ និងតែងតែព្យាយាមបង្ហោះផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមលើការហ្វឹកហាត់ផងនោះទើបក្លឹបប៉េតង់ភូមិថ្មីមានការគាំទ្រច្រើនទាំងអ្នកនៅក្នុងភូមិ និងអ្នកមកពីក្រៅជាដើម។ លើសពីនេះទៅទៀតក្លឹបរបស់លោកតែងតែមានជាការប្រកួតពានរង្វាន់ប្រចាំភូមិ និងការប្រកួតមិត្តភាពផ្សេងៗរហូតមានការគាំទ្រចូលរួមជាពីបណ្ដាក្រុមជិតឆ្ងាយ។

ទិដ្ឋភាពការប្រកួតកន្លងទៅ
បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំង រាជ្យបុត្រសេះស នៅវគ្គផ្ដាច់ព្រ័ត្រក្រុមភូមិថ្មីបានទទួលការកោតសរសើរពីថ្នាក់ដឹកនាំខេត្តកែប និងជំរុញលើកទឹកចិត្តដល់កីឡាករឲ្យបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីមានសមត្ថភាពរឹតតែល្អត្រៀមក្នុងការប្រកួតធំៗនៅពេលខាងមុខទៀត។

ទិដ្ឋភាពការប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ក្រោយឆ្លងកាត់ការ ៦ប្រកួតគឺក្រុមប៉េតង់ភូមិថ្មី ឈ្នះ ៥ប្រកួត និងចាញ់ ១ប្រកួត។ ប្រកួតចុងក្រោយវគ្គផ្ដាច់ព្រ័ត្រយកឈ្នះលើក្រុមខ្លាំង រាជ្យបុត្រសេះស ដោយលទ្ធផល ១៣-៦ ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកែប។ កាលពីឆ្នាំមុនក្រុមប៉េតង់ភូមិថ្មីនេះក៏ទទួលបានពានរង្វាន់លេខ១ ផងដែរលើវិញ្ញាសា ២ ទល់ ២។ ក្រុមប៉េតង់ភូមិថ្មីនេះគឺបង្កើតឡើងរយៈពេលប្រហែលជាង ១ឆ្នាំមកហើយ។ ក្លឹបមួយនេះគឺស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ សមាជិកក្រុមលើវិញ្ញាសា ៣ ទល់ ៣ នេះមានកីឡាករ ម៉ាត់ អ៊ីមរ៉ន ប្រធានក្រុម កីឡាករ យូប រំលី កីឡាករ ម៉ាន ហ្វករ៉ហ្ស៊ី និងកីឡាករ ម៉ាត់ សាអ៊ីត។ ការប្រកួតផ្នែកប៉េតង់នេះធ្វើឡើងមុនគេកាលពីថ្ងៃទី១៥ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ក្រុមប៉េតង់ភូមិថ្មីខេត្តកែប
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


