ព័ត៌មានជាតិ
ក្រុមហ៊ុនជាង២០០មកពីជាង១០ប្រទេសនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជានាខែកញ្ញាខាងមុខ
យ៉ាងហោចណាស់មានក្រុមហ៊ុនប្រមាណជាង២០០មកពីជាង១០ប្រទេសនឹងចូលរួមសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និង សត្វចិញ្ចឹមដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់១៩ខែកញ្ញាឆ្នាំ២០២៥នៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រឹកទី២២សីហានេះនៅសណ្ឋាគារ ហាយ៉ាតរីជែនស៊ីភ្នំពេញ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះមានក្រុមហ៊ុនជាង២០០មកពីជាង១០ប្រទេសផ្សេងៗគ្នា មានដូចជា កម្ពុជា សាធារណរដ្ឋឆេក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហូឡង់ វៀតណាម និងប្រទេសផ្សេងទៀតនឹងដាក់បង្ហាញផលិតផល បច្ចេកវិទ្យានិងសេវាកម្មជាច្រើននៅតាមស្តង់ជាង១០០ហើយពិព័រណ៍នេះត្រូវបានព្យាករថានឹងមានអ្នកចូលទស្សនា៥០០០ នាក់ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជានិងបណ្តាលប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេនិងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តទៀតថា៖« ព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យាក៏ដូចជាជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក»។

លោកថាក្រៅពីការបង្ហាញផលិតផលនិងបច្ចេកវិទ្យានៅស្តង់ ស៊េរីថ្មីពិព័រណ៍ឆ្នាំនេះក៏ទាក់ទាញអ្នកទស្សនា អ្នកទិញដែលមានសក្កានុពល និង សកម្មភាពសំខាន់ៗជាច្រើនផងដែរតាមរយៈសិក្ខាសាលាដែលដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្មដែលផ្តោតទៅលើបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការទីផ្សារ, ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីវកម្ម។
ទន្ទឹមនឹងនេះអាជីវករអាចដាក់ពាក្យណាត់ជួបដោយផ្ទាល់នៅស្តង់ ជាមួយដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យ, និងបញ្ចប់កិច្ចសន្យាអាជីវកម្មប្រកបដោយប្រសិទ្ធភាព. អ្នករៀបចំនឹងជួយក្នុងការរៀបចំនិងកំណត់ពេលប្រជុំធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងពេលវេលា និង បង្កើន ប្រសិទ្ធភាពពាណិជ្ជកម្មសម្រាប់ភាគីទាំងពីរ។

លោកវីននី សង្ឃឹមថាការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


