Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​បណ្ដេញ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ ជុំវិញ​គម្រោង​ភេរវកម្ម​លើ​ទឹកដីខ្លួន

បានផុស

នៅ

នៅក្នុងចំណាត់ការដែលមិនធ្លាប់មានពីមុនមក អូស្ត្រាលីកំពុងបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារ​លើ​ជនជាតិ​ជ្វីហ្វ​យ៉ាងតិចពីរករណី​នៅលើទឹកដីអូស្ត្រាលី។

លោក Anthony Albanese (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ លោក​បាន​ថ្កោលទោស​ទង្វើ​ទាំងនេះ​ថា​ជា​​អំពើ​ឈ្លានពាន​ និង​គ្រោះថ្នាក់​ដែល​រៀបចំ​ដោយ​បរទេស​​។

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ត្រូវ​បាន​ទុក​ពេល​​៧​ថ្ងៃ​ដើម្បី​ចាកចេញ​ពី​ប្រទេសអូស្ត្រាលី។ នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ដែល​អូស្ត្រាលី​បាន​បណ្ដេញ​ឯកអគ្គរដ្ឋទូត​បរទេស​ចេញ។ បន្ថែម​ពី​នេះ អូស្ត្រាលីនឹងដាក់អង្គភាព​ IRGC របស់​អ៊ីរ៉ង់​ជាផ្លូវការចូល​ទៅ​ក្នុង​បញ្ជី​អង្គការភេរវករ។

អូស្ត្រាលីបានផ្អាកប្រតិបត្តិការនៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុងតេហេរ៉ង់ ដោយសារហេតុផលសុវត្ថិភាព និងបានជំរុញ​ឲ្យ​ពលរដ្ឋអូស្ត្រាលីទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ចាកចេញជាបន្ទាន់។

សូមជម្រាប​ថា​ ចំណាត់ការ​​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​ផ្ទុះ​ឡើង​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣៕

ការ​វាយ​ប្រហារ​លើ​ជនជាតិជ្វីហ្វ​កាល​ពី​ឆ្នាំ​២០២៤​នៅ​អូស្ត្រាលី (រូបថត៖ CNN)
(រូបថត៖ AAP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម