ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល SCO នៅចិន ធ្វើឲ្យផ្អៀងពិភពលោក ទប់ទល់អំណាចបស្ចឹមលោក
ពិភពលោកហាក់បែកចែកឥទ្ធិពលកាន់តែច្បាស់ក្នុងពេលនេះ តាមរយៈកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ដោយសារតែវត្តមានប្រមុខមេដឹកនាំនៃប្រទេសសំខាន់ជាច្រើន ក្នុងបរិបទដែលពិភពលោកកំពុងមានការបែកបាក់យ៉ាងខ្លាំង ហើយវាក៏ក្លាយជាវេទិកាអន្តរជាតិដ៏សំខាន់ដើម្បីទប់ទល់អំណាចបស្ចឹមប្រទេស។

ប្រមុខរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅល្ងាចថ្ងៃអាទិត្យបានរៀបចំពិធីបដិសណ្ឋារកិច្ចកម្រិតខ្ពស់ដល់មេដឹកនាំនៃបណ្តាប្រទេសជាច្រើនជាង២០ និង ប្រមុខអង្គការអន្តរជាតិមានអង្គការសហប្រជាជាតិ អាស៊ានជាដើម សម្រាប់កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែកញ្ញានេះ។ មេដឹកនាំមកពីប្រទេសជាង២០ និងប្រធានអង្គការអន្តរជាតិចំនួន ១០ បានធ្វើដំណើរមកចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីតួកគី រ៉េស៊ីប តាយយីប អឺដូហ្គាន (Recep Tayyip Erdogan) នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន សេបាស សារីហ្វ (Shehbaz Sharif) និងប្រមុខរដ្ឋជាច្រើនទៀតមកពីតំបន់អាស៊ានកណ្តាល និងពីអាស៊ីអាគ្នេយ៍។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហ៊ួ (Xinhua) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យបានរៀបចំពិធីជប់លៀងនៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើង ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ ។
អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលក្រុមបណ្តាមេដឹកនាំបស្ចឹមប្រទេសប្រៀបធៀបទៅនឹង «អង្គការណាតូប្រចាំតំបន់អាស៊ី» ដែលជាផ្នែកនៃការទប់ឥទ្ធិពលភូមិសាស្រ្តនយោបាយរបស់បស្ចឹមប្រទេសមកកាន់តំបន់អាស៊ី។ អង្គការនេះបានក្លាយជាស្ថាប័នអន្តរជាតិកាន់តែលេចធ្លោឡើង នៅពេលដែលពិភពលោកប្រឈមប្រឈមសង្គ្រាម ដូចជា នៅអ៊ុយក្រែន និងនៅតំបន់មជ្ឈឹមបូព៌ា។
កិច្ចប្រជុំ SCO កំពុងត្រូវបានប្រារព្ធឡើងនៅថ្ងៃចន្ទនេះ ដែលជាការកត់សម្គាល់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទីប្រាំដែលរៀបចំដោយប្រទេសចិន ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១។ កិច្ចប្រជុំកំពូលនេះត្រូវបានកោះប្រជុំចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ជម្លោះអ៊ុយក្រែន និងជម្លោះពន្ធអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានកោតសរសើរចិនចំពោះការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម និងបន្តការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្តែមទៀត។ យោងការផ្សព្វផ្សាយរបស់ក្រសួងការបរទេសចិន fmprc.gov.cn។
តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិនានា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងអគ្គលេខាធិការ SCO លោក Nurlan Yermekbayev ដែលបានចូលរួមក្នុងការជួបជុំនេះ។
មេដឹកនាំនៃបណ្តាប្រទេសនានា ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើសេចក្តីប្រកាស Tianjin និងអនុម័តយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ រួមជាមួយនឹងឯកសារលទ្ធផលស្តីពីសន្តិសុខ ពាណិជ្ជកម្ម ថាមពល និងកិច្ចសហប្រតិបត្តិការវប្បធម៌។
កិច្ចប្រជុំកំពូលក៏នឹងចេញសេចក្តីថ្លែងការណ៍ស្តីពីខួបលើកទី ៨០នៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងការបង្កើតអង្គការសហប្រជាជាតិផងដែរ។
SCO បានវិវត្តន៍ចេញពីយន្តការ «Shanghai Five» ដែលរួមមានចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន មុនពេលអ៊ូសបេគីស្ថានចូលជាសមាជិកទីប្រាំមួយ។ សព្វថ្ងៃនេះ វារួមបញ្ចូលទាំងរដ្ឋសមាជិកចំនួន១០ប្រទេសសង្កេតការណ៍ចំនួន២ និងដៃគូសន្ទនាចំនួន១៤ នៅទូទាំងអាស៊ី អឺរ៉ុប និងអាហ្វ្រិក។
អង្គការនេះគ្របដណ្តប់ប្រហែល ២៤ភាគរយ នៃផ្ទៃដីសកលលោក និង ៤២ភាគរយនៃចំនួនប្រជាជនពិភពលោក ដោយរដ្ឋជាសមាជិកមានចំនួនប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបពិភពលោក ហើយពាណិជ្ជកម្មកើនឡើងជិត ១០០ដងក្នុងរយៈពេលពីរទសវត្សរ៍៕
រ៉ាន់ រើយ

-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


