Connect with us

ព័ត៌មានជាតិ

បណ្ណសារដែលផ្ទុកឯកសារនៃសាលាក្ដីខ្មែរក្រហមត្រូវបានទទួលស្គាល់ជាសកលនូវស្តង់ដារ ISO

បានផុស

នៅ

បណ្ណសារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលផ្ទុកនូវឯកសារនៃដំណើរការជំនុំជម្រះក្តីខ្មែរក្រហម ទទួលបានការបញ្ជាក់ពីការគ្រប់គ្រងប្រកបដោយគុណភាព ក្លាយជាបណ្ណសារសាធារណៈដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ជាសកល ដោយវិញ្ញាបនបត្រស្តង់ដារ ISO 9001:2015។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិញ្ញាបនបត្រនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អ.វ.ត.ក. ដើម្បីរក្សានូវស្តង់ដារអន្តរជាតិក្នុងការថែរក្សាបណ្ណសារ ការអភិរក្ស និងគ្រប់គ្រង ការទទួលបានព័ត៌មាន និងការការពាររយៈពេលយូរអង្វែងនៃបណ្ណសារឯកសារតុលាការ និងពហុព័ត៌មាន។

ការទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO នេះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានលើកឡើងថា រឹតតែធ្វើឱ្យសាធារណជន ជនរងគ្រោះ និងមនុស្សជំនាន់ក្រោយ កាន់តែជឿជាក់លើបណ្ណសាររបស់ អ.វ.ត.ក. តាមរយៈការគ្រប់គ្រងប្រកបដោយសុចរិតភាព ភាពអាចប្រើប្រាស់បាន និងការអភិរក្សដែលមានស្តង់ដារខ្ពស់។

លោក ក្រាញ់ តូនី បន្ថែមថា «តាមរយៈវិញ្ញាបនបត្រនេះ អ.វ.ត.ក. កំពុងតែបង្កើតនូវគំរូថ្មីក្នុងការគ្រប់គ្រងបណ្ណសារនៅកម្ពុជា និងអន្តរជាតិ។ យើងប្តេជ្ញាចែករំលែកជំនាញនិងឧត្តមានុភាពរបស់យើង ការពង្រឹងស្តង់ដារបណ្ណសារដែលមានជំនាញវិជ្ជាជីវៈ និងរួមចំណែកដល់វប្បធម៌យុត្តិធម៌និងការចងចាំជាសាកល»

បន្ទាប់ពីការបញ្ចប់ការងារតុលាការ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តនឹងបន្តកេរដំណែលរបស់ អ.វ.ត.ក. តាមរយៈការបង្កើតឱ្យមានស្ថាប័នកេរដំណែលថ្មីមួយ ដែលផែនការរៀបចំស្ថាប័នសាធារណៈនេះកំពុងតែដំណើរការទៅមុខរួចហើយ ដែលក្នុងនោះបណ្ណសារជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមរចនាសម្ព័ន្ធថ្មីនោះ ធ្វើយ៉ាងណាធានាថាការងារថែរក្សានិងចែករំលែកឯកសារតុលាការរបស់ អ.វ.ត.ក. នឹងនៅតែជាការរួមចំណែកដល់យុត្តិធម៌ ការផ្សះផ្សា និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។

តាមលោក ក្រាញ់ តូនី បណ្ណសាររបស់ អ.វ.ត.ក. មិនត្រឹមតែជាឃ្លាំងផ្ទុកនូវឯកសារតុលាការពីការជំនុំជម្រះក្តីខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះនៃដំណើរនៃការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់កម្ពុជាផងដែរ។ បណ្ណសារនេះ ជាឃ្លាំងមានផ្ទុកឯកសារសំណុំរឿង សក្ខីកម្មរបស់ជនរងគ្រោះ និងវីដេអូសវនាការដ៏ទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម