ព័ត៌មានអន្ដរជាតិ
ស្រ្តីកូរ៉េ វ័យ៥០ឆ្នាំ ត្រូវរថភ្លើងបុកដោយមិនដឹងមូលហេតុ
ស្ត្រីជនជាតិកូរ៉េម្នាក់ ដែលគេជឿថាមានវ័យ ៥០ ឆ្នាំ ត្រូវបានរថភ្លើងធ្វើដំណើរបុកស្លាប់នៅលើខ្សែរថភ្លើង Gyeongui-Jungang នៅម៉ោងប្រហែល ១២ និង ២០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ រវាងស្ថានីយ Seobinggo និង Hannam ក្នុងសង្កាត់ Yongsan កណ្តាលក្រុងសេអ៊ូល។

យោងតាមក្រុមហ៊ុន Korea Railroad Corporation (Korail) ស្ត្រីរូបនេះត្រូវគេសង្ស័យថា បានឡើងលើរបងការពារ ហើយដើរលើផ្លូវដែក។ ចំណែកឯរថភ្លើងដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ គឺជាសេវាកម្មចុងក្រោយនៃថ្ងៃដែលដំណើរការរវាងស្ថានីយ៍ Munsan និង Cheongnyangni ហើយបានដឹកអ្នកដំណើរប្រហែល ៣៥ នាក់។ ប៉ុន្តែ មិនមានអ្នកធ្វើដំណើរណាម្នាក់រងរបួសនោះទេ។
Korail បាននិយាយថា ស្ថានភាពពេលនេះគឺបានជម្លៀសអ្នកដំណើរភ្លាមៗ និងរៀបចំតាក់ស៊ីឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយគិតថ្លៃដឹកជញ្ជូន។ យ៉ាងណា ប៉ូលិសកំពុងស៊ើបអង្កេតពីកាលៈទេសៈពិតប្រាកដនៃគ្រោះថ្នាក់ដែលបានកើតឡើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្មក់ចូលផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំង សង្ស័យពាក់ព័ន្ធច្បាប់អាជ្ញាសឹក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


