ព័ត៌មានអន្ដរជាតិ
ចិនចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ឯកូរ៉េខាងជើងប្រកាសហ៊ានធ្វើអ្វីៗទាំងអស់ជួយក្រុងមូស្គូ
ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥ ក្នុងអំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍ដែលប្រារព្ធខួបលើកទី៨០នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២នេះ គឺជាលើកទីមួយហើយដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈរួមគ្នា។

ការបង្ហាញខ្លួនរួមគ្នាជាសាធារណៈនេះ ហាក់ដូចជាសារនៃសាមគ្គីភាពរវាងសម្ព័ន្ធមិត្តទាំងបីប្រឆាំងនឹងលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។
កិច្ចពិភាក្សាទ្វេភាគីសំខាន់ៗ
បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈរួមគ្នារបស់ពួកគេនៅឯព្យុហយាត្រាយោធា លោក ពូទីន និងលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយទល់មួយរយៈពេលពីរម៉ោងកន្លះ។ ក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេ លោក គីម បានសន្យាថានឹងធ្វើ «អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយ» ប្រទេសរុស្ស៊ីដោយចាត់ទុកថាជា«កាតព្វកិច្ចបងប្អូនស្លាប់រស់»។ កូរ៉េខាងជើងជាអ្នកគាំទ្រដ៏សំខាន់របស់រុស្ស៊ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ដោយតាមសេចក្តីរាយការណ៍ថាបានផ្គត់ផ្គង់គ្រាប់រំសេវ និងទាហាន។ លោក ពូទីន បានថ្លែងអំណរគុណលោក គីម សម្រាប់ការបញ្ជូនទាហានកូរ៉េខាងជើង ដែលលោកបាននិយាយថាបានប្រយុទ្ធយ៉ាងក្លាហាននៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ តាមការប៉ាន់ស្មាន ទាហានកូរ៉េខាងជើងរហូតដល់ ១៥ ០០០នាក់បានចូលរួមជាមួយកងកម្លាំងរុស្ស៊ីនៅជួរមុខ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ពូទីន បានអញ្ជើញលោក គីម ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយលោក គីម ក៏យល់ព្រមទទួលយកការអញ្ជើញនេះផងដែរ។
ក្រៅតែទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង គេក៏សង្កេតឃើញថាមានកិច្ចព្រមព្រៀងឧស្ម័នរវាងក្រុងមូស្គូ និងក្រុងប៉េកាំងផងដែរ។ នៅខាងក្រៅព្រឹត្តិការណ៍ទីក្រុងប៉េកាំង ក្រុមហ៊ុន Gazprom របស់រុស្ស៊ី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌថ្មីមួយស្តីពីបំពង់បង្ហូរឧស្ម័នធម្មជាតិ។ គម្រោងនេះ មានគោលបំណងបញ្ជូនឧស្ម័នរុស្ស៊ីចំនួន៥០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំទៅកាន់ប្រទេសចិនតាមរយៈម៉ុងហ្គោលី បង្កើតទីផ្សារថ្មីដែលរកកម្រៃសម្រាប់រុស្ស៊ី ខណៈដែលប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់ថាមពលរបស់ក្រុងមូស្គូ។ បន្ថែមពីនេះ កាលពីថ្ងៃទី២ខែកញ្ញា រុស្ស៊ី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន២២ ដែលគ្របដណ្តប់លើវិស័យជាច្រើនរួមទាំងថាមពល វិទ្យាសាស្ត្រ ការថែទាំសុខភាព កសិកម្ម និងប្រព័ន្ធផ្សព្វផ្សាយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


