ព័ត៌មានជាតិ
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យថា ស្ថានភាពពេលនេះពលរដ្ឋ និងទ័ពថៃនៅ២០ម៉ែត្រពីគ្នា
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថាការរុញច្រានគ្នារវាងពលរដ្ឋខ្មែរ ប្រឆាំងនឹងទ័ពថៃឈ្លានពានមកដល់រសៀលថ្ងៃទី៤ ខែកញ្ញានេះមានភាពស្ងប់ស្ងាត់ហើយតែពលរដ្ឋនិងទាហានថៃនៅចម្ងាយប្រមាណ២០ម៉ែត្រពីគ្នាប៉ុណ្ណោះ។

ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៤ ខែកញ្ញានេះ លោក លី សុវណ្ណារិទ្ធ ថាថៃនៅមិនព្រមថយទៅវិញទេ ខណៈពលរដ្ឋខ្មែរនៅឈរចាំមើលសកម្មភាពរបស់ថៃជាបន្តទៀត។ លោកចាត់ទុកសកម្មភាពរបស់ថៃជាសកម្មភាពបង្ករឿងបំពានលើដែនដីអធិបតេយ្យរបស់កម្ពុជា។
លោកថា៖ «នេះនៅកន្លែងផ្សេងទៀតនៅខាងជើងពីកន្លែងមុន។ [..] ស្ថានភាពឥឡូវកំពុងនៅទល់មុខគ្នាឈរទល់មុខគ្នា។ ទាហានថៃក៏ឈរទល់មុខ យើងក៏នៅឈរទល់មុខចំងាយប្រហែល២០ម៉ែត្រពីគ្នា»។
បើតាមលោក លី សុវណ្ណារិទ្ធ ពេលនេះអាជ្ញាធរកំពុងនៅជាមួយពលរដ្ឋការពារសុវត្ថិភាពដល់ពលរដ្ឋផងដែរ។

គួរឱ្យដឹងផងដែរថាកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ទាហានថៃបានព្យាយាមចូលមករាយបន្លាលួសនៅកន្លែងថ្មីមួយទៀតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋខ្មែរនៅទីនោះរួមគ្នាដេញចេញវិញ។ ការបន្តចូលមកឈ្លានពានដីខ្មែរជាថ្មីនេះគឺបន្ទាប់ពីអភិបាលខេត្តស្រះកែវរបស់ថៃប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចូលទៅយកដីដែលឈ្លានពានបានធ្វើជាកម្មសិទ្ធិ។
សកម្មភាពឈ្លានពានរបស់ថៃនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មក ដែលបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងអាស្រ័យផលលើដីនោះតាំងពីយូរមកហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


