ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះ ខណៈវិនិយោគិនរងចាំមើលជំនួប OPEC+
តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះ ៣ ថ្ងៃជាប់ៗគ្នាលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រនេះ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ចំពេលដែលវិនិយោគិនរងចាំមើលជំនួបរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ជុំវិញលទ្ធភាពដែលប្លុកនេះបង្កើនផលិតកម្មប្រេងថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២៣ សេន ឬ ០,៣ ភាគរយ មកនៅត្រឹម ៦៦,៧៧ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ១៩ សេន ឬ ០,៣ ភាគរយ មកត្រឹម ៦៣,២៩ ដុល្លារ/បារ៉ែល។
ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះជាង ៣ ភាគរយ រួចស្រាប់ទៅហើយ ខណៈគេរំពឹងថា វានឹងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍។
អ្នកជំនាញពន្យល់ថា ការសម្រេចចិត្តណាមួយលើការដំឡើងផលិតកម្មប្រេងរបស់ OPEC+ ក្រោយជំនួបនៅថ្ងៃអាទិត្យនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន ដែលជាហេតុឱ្យតម្លៃប្រេងធ្លាក់ចុះ ខណៈស្តុកប្រេងនៅអាមេរិកក៏បានកត់ត្រាពីកំណើនប្រេង។
យ៉ាងណាមិញ វិនិយោគិនក៏បន្តឃ្លាំមើលចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើប្រេងរុស្ស៊ីផងដែរ ខណៈលោកបានដាក់គំនាបឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


