Connect with us

ព័ត៌មានអន្ដរជាតិ

ចិនអាច​កើបចំណូលជាង ៤០ ប៊ីលាន​ដុល្លារ ពីទេសចរណ៍ឆ្នាំនេះ

បានផុស

នៅ

ការវិភាគ​ទិន្នន័យរបស់ Bloomberg Intelligence បាន​បង្ហាញថា ប្រទេសចិនអាច​កើបចំណូល​បាន ៤២ ពាន់លានដុល្លារនៅឆ្នាំនេះ ​ចំពេល​​ប្រជាជនចិន​កាន់តែច្រើនធ្វើដំណើរក្នុងស្រុក និងកំណើនការទៅលេងរបស់ភ្ញៀវទេសចរបរទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នាការបែបនេះ រំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចចិន ខណៈដែល​រដ្ឋាភិបាល​ព្យាយាមបង្កើនការចំណាយក្នុងស្រុក​ ដើម្បីប៉ះប៉ូវនឹង​ហានិភ័យពីខាងក្រៅ រួមមាន​ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកជាដើម។

ខណៈការជំរុញសេដ្ឋកិច្ចតាមរយៈ​គោលនយោបាយ​ឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីបង្កើនសន្ទុះទំនិញប្រើប្រាស់​ចុះខ្សោយ​ ប្រជាជនចិន​កាន់តែច្រើនបង្ហាញ​ពីឆន្ទៈរបស់ខ្លួន​ក្នុងការចំណាយលើសេវាកម្មផ្សេងៗ ជាពិសេសលើទេសចរណ៍ក្នុងស្រុក ជាជាងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។ ​

ជាលទ្ធផល Bloomberg Intelligence ​ព្យាករថា ចិន​នឹង​កើបប្រាប់ ២៧ ប៊ីលាន​ដុល្លារពីទេសចរក្នុងស្រុក និង ១៥ ប៊ីលាន​ដុល្លារ ពីទេសចរបរទេស ដែលជំរុញដោយ​គោលនយោបាយ​លើកលែងទិដ្ឋាការសម្រាប់ទេសចរ​មកពីប្រទេសជាច្រើន​។

ក្រុមអ្នកវិភាគ​របស់ Bloomberg Intelligence បាននិយាយ​ក្នុងរបាយការណ៍​កាល​ពីពេលថ្មីៗនេះថា៖ «ខណៈពេល​ការជំរុញដោយផ្ទាល់សម្រាប់ទំនិញប្រើប្រាស់​បង្ហាញពី​បញ្ហាប្រឈម វិស័យទេសចរណ៍បានលេចចេញជាកត្តាជំរុញឱ្យមានការជំរុញការប្រើប្រាស់​»។ ពួកគេបន្តថា៖ «ការផ្លាស់ប្តូររចនាសម្ព័ន្ធ​ក្នុងឥរិយាបទ​អ្នកប្រើប្រាស់ ផ្តល់នូវភាពជឿជាក់ជាងមុន​»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម