ព័ត៌មានជាតិ
ការដេញថ្លៃគម្រោង២ នៅឃុំអូរកណ្ដៀរសែនជ័យ មានភាពមិនប្រក្រតី ដោយតម្លៃប៉ាន់ស្មានជួសជុលរក្សាតម្លៃបានខ្ពស់
ដំណើរការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ១ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ និងជួសជុលស្ពានឈើ ប្រវែង ៣០ម៉ែត្រ ទទឹង មានប្រវែង ៤ម៉ែត្រ នៅសាលាឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ហាក់បីដូចជាមានភាពមិនប្រក្រតី ខណៈដែលតម្លៃប៉ាន់ស្មានសរុប ចំនួន ៣៤៦.៣៩៩.២៣៤ រៀល (បីរយសែសិបប្រាំមួយលាន បីសែនប្រាំបួនម៉ឺនប្រាំបួនពាន់ ពីររយសាមសិបបួនរៀល) រីឯតម្លៃដេញថ្លៃធ្លាក់ចុះមកនៅត្រឹម ៣៤០.០០០.០០០ រៀលគត់។

ការដាក់ដេញថ្លៃគម្រោងទាំងពីរខាងលើ គឺធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅរដ្ឋបាលឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃ ប៉ុន្តែការចូលរួមដេញថ្លៃជាក់ស្ដែងមានតែ ៣ក្រុមហ៊ុនតែប៉ុណ្ណោះ។

គម្រោងដាក់ឱ្យដេញថ្លៃនាព្រឹកនោះរួមមាន គម្រោងជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ១ខ្សែប្រវែង ៥ ៥០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និងជួសជុលស្ពានឈើ ប្រវែង ៣០ម៉ែត្រ ទទឹង មានប្រវែង ៤ម៉ែត្រ ដែលតម្លៃប៉ាន់ស្មានសរុប ចំនួន ៣៤៦.៣៩៩.២៣៤ រៀល (បីរយសែសិបប្រាំមួយលាន បីសែនប្រាំបួនម៉ឺនប្រាំបួនពាន់ ពីររយសាមសិបបួនរៀល) ជាកញ្ចប់ថវិកាមូលនិធិឃុំសង្កាត់។

ក្នុងដំណើរការដេញថ្លៃ គឺមានក្រុមហ៊ុន ៣ ដែលបានចូលដាក់ក្រដាសដេញថ្លៃ ខណៈដែរក្រុមហ៊ុនជាច្រើនទៀត គ្រាន់តែទៅចូលរួមប៉ុណ្ណោះ មិនបានដាក់ក្រដាសដេញថ្លៃចូលក្នុងប្រអប់ ហាក់បីដូចជាមានចេតនា ដើម្បីរក្សាតម្លៃនៅឱ្យនៅខ្ពស់ដែលប្រហាក់ប្រហែលទៅនឹងតម្លៃប៉ាន់ស្មានដែលគណៈកម្មការបានដាក់។

ក្រុមហ៊ុនដែលដាក់ក្រាស់ដេញថ្លៃទាំងបីខាងលើ ត្រូវបានគេដាក់ការសង្ស័យថា ជាបក្ខពួកតែមួយដោយក្រុមហ៊ុនទី១ មានឈ្មោះ ទួន សុផល បានដាក់សំណើដេញថ្លៃចំនួនទឹកប្រាក់ ៣៤៥,៨៥០,០០០រៀល និងក្រុមហ៊ុនទី ២ មានឈ្មោះ ម៉ៅ សារ៉េត បានដាក់សំណើដេញថ្លៃចំនួនទឹកប្រាក់ ៣៤៥,៥០០,០០០រៀល និងក្រុមហ៊ុនទី ៣ ដែលឈ្នះក្នុងការដេញថ្លៃ មានឈ្មោះ កេត សុខគាង បានដាក់សំណើដេញថ្លៃចំនួនទឹកប្រាក់ ៣៤០,០០០,០០០រៀល ក្រុមហ៊ុនទាំង ៣ គេសង្ស័យជាក្រុមហ៊ុនតែមួយ ដើម្បីចូលរួមបំពេញឱ្យគ្រប់ចំនួនទៅតាមគោលការណ៍នៅនីតិវិធីក្នុងការដេញថ្លៃតែប៉ុណ្ណោះ។

នៅក្នុងការដេញថ្លៃនិងក្រៅសាលាឃុំក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមពុំបានចូលដាក់ក្រដាសដេញថ្លៃទៅក្នុងប្រអប់នោះទេ ដោយគេសង្ស័យមានការឃុបឃិតគ្នាជាមួយនឹងក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ដើម្បីទទួលបានថ្លៃទឹកតែ ដើម្បីរក្សាតម្លៃខ្ពស់កៀកជិតទៅនឹងតម្លៃប៉ាន់ស្មាន និងដើម្បីរក្សាប្រាក់របស់រដ្ឋយកមកចែកគ្នាចាយទៅតាមក្រុមហ៊ុននីមួយៗដែលបាននិយាយគ្នាមុនដោយក្រុមហ៊ុនខ្លះយកចំនួន ៥លានទៅ ១០លានរៀល ក្នុងការជាថ្នូរមិនចូលរួមនេះ ផងដែរ។

ជុំវិញនឹងករណីខាងលើនេះ កម្ពុជាថ្មី បានធ្វើការទំនាក់ទំនងទៅលោក កេត សុគាង ជាម្ចាស់ក្រុមហ៊ុនឈ្នះការដេញថ្លៃ តាមរយៈលេខទូរសព្ទ៌ +855976247236 ដើម្បីសុំការបកស្រាយផងដែរ ប៉ុន្តែទូរសព្ទ៌ហៅចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណាគេសង្កេតឃើញថា មុនពេលដល់ម៉ោងកំណត់ក្នុងការដេញថ្លៃក្រុមហ៊ុនទាំងនេះក្រុមហ៊ុនទាំងអស់នាំគ្នាចរចាគ្នា ដើម្បីឱ្យដឹងថា ក្រុមហ៊ុននីមួយៗត្រូវទទួលបានទឹកប្រាក់ចំនួនប៉ុន្មានដើម្បីការមិនដាក់ក្រដាសដេញថ្លៃនៃការរក្សាតម្លៃឱ្យនៅខ្ពស់នេះផងដែរ។
ប្រភពពីក្រុមហ៊ុនមួយចំនួន ដែលបានចូលរួមទទួលទឹកតែនោះបានលើកឡើងថា ក្រុមហ៊ុនដែលមិនមានសមត្ថភាពក្នុងការចូលរួមដេញថ្លៃគឺទទួលបានទឹកតែចំនួន ១លានរៀល រីឯក្រុមហ៊ុន ដែលអាចមានសមត្ថភាពក្នុងការដេញថ្លៃ អាចទទួលបានទទួលបានតែចំនួន ៣ ទៅ ៦លានរៀល ដើម្បីមិនឱ្យចូលរួមដាក់ក្រដាសដេញថ្លៃនោះ៕
អត្ថបទ ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


