ព័ត៌មានជាតិ
ជនពិការភាពនៅខេត្តកោះកុង ទទួលសេវាជួសជុលអវយវៈសិប្បនិម្មិតឥតគិតថ្លៃ
ក្រុមជនមានពិការភាពនៅខេត្តកោះកុង បានមកទទួលសេវាពិនិត្យ និងសេវាជួសជុលអវយវៈសិប្បនិម្មិតដោយឥតគិតថ្លៃពីអង្គការអ៊ិកស៊ីដ វើលវ៉ាយដ៏ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង។


នេះជាលើកទី ២ ហើយ ដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយអង្គការអ៊ិកស៊ីដ វើលវ៉ាយដ៏ លើយុទ្ធនាការត្រួតពិនិត្យ និងផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាជូនដល់ពលរដ្ឋមានពិការភាពនៅក្នុងខេត្ត។


លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ថា មន្ទីរពេទ្យមានបំណងធំមួយចង់ឃើញក្រុមជនមានពិការភាព អាចស្តារលទ្ធភាពកាយសម្បទា និងចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ទើបលោកផ្តោតការយកចិត្តទុកដាក់ខ្ពស់ជួយលើកកម្ពស់ តបនឹងគោលនយោបាយរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានបន្តទៀតថា មន្ទីរពេទ្យសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូនានា ជាពិសេសអង្គការអ៊ិក បានជួយផ្សព្វផ្សាយ ប្រឹក្សាយោបល់ និងជួសជុលអវយវៈសិប្បនិម្មិតដល់ជនពិការភាពឥតគិតថ្លៃដូចថ្ងៃនេះ។

លោកវេជ្ជបណ្ឌិត ជឿជាក់ថា ភាពលំបាករបស់ជនមានពិការភាពនឹងល្អប្រសើរតាមរយៈទទួលបាននូវសម្ភារៈសិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាដល់ជនពិការនៅថ្ងៃនេះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី នេត សាមិត្ត មន្ត្រីសម្របសម្រួលអង្គការអ៊ិកស៊ីដ វើលវ៉ាយដ៏ ថ្លែងថា ឧបករណ៍ដៃជើងសិប្បនិម្មិត រទេះ និងអវយវៈសិប្បនិម្មិតផ្សេងៗ ទៀត ឈរលើបេសកកម្មភាពលើកកម្ពស់ជីវភាពជនមានពិការកាន់តែល្អប្រសើរ និងមានធ្វើសកម្មភាពក្នុងសង្គមតាមតែលទ្ធភាពអាចធ្វើទៅបាន ដោយគ្មានការរើសអើងនោះទេ។

លោកស្រី នេត សាមិត្ត បន្ថែមថា ការពិនិត្យ និងផ្តល់សេវាអវយវៈសិប្បនិម្មិតផ្សេងៗ ទៀត ធ្វើឡើងដោយឥតគិតថ្លៃ ករណីរកឃើញថា ជនមានពិការមានតម្រូវការឧបករណ៍ថ្មីនឹងស្រង់ព័ត៌មានផ្តល់ជូនតាមក្រោយនៅទីតាំងរបស់អង្គការដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ។

អ្នកស្រី សោម ចន្ថា ពលរដ្ឋសង្កាត់ស្មាច់មានជ័យ និងលោក ឡឹក ជួន ពលរដ្ឋនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ លើកឡើងថា ពួកគាត់ពិការជើងពីកំណើត និងឈឺជើងដើរលែងរួច ៦ ខែ ដោយខ្វះខាតសម្ភារៈរណបទើបសុំជាឈើច្រត់ និងរទេះ ដើម្បីអាចធ្វើចលនាទៅណាមកណាបានល្អប្រសើរជាងមុន។

ពលរដ្ឋមានពិការភាពដែលមកទទួលសេវាជួសជុលអវយវៈសិប្បនិម្មិត សូមអរគុណចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ត្រីអង្គការអ៊ិកស៊ីដ វើលវ៉ាយដ៏ ដែលសេវាប្រឹក្សាពិនិត្យ និងសេវាជួសជុលអវយវៈសិប្បនិម្មិតដល់ពួកគាត់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


