Connect with us

សន្តិសុខសង្គម

Breaking News៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសង្កាត់ទឹកថ្នា បណ្ដាលឲ្យស្លាប់មនុស្ស២នាក់

បានផុស

នៅ

នាវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អគ្គិភ័យបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍បឋម ក្នុងករណីអគ្គិភ័យនេះ មានមនុស្សពីរនាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ជាមនុស្សស្រីទាំង២នាក់ ដោយមានម្នាក់មានវ័យចំណាស់ មានជំងឺស្លាប់មួយជំហៀងខ្លួនស្លាប់នៅជាន់ឡៅតឿ និងម្នាក់ទៀតក្មេងស្រីអាយុប្រហែល៨ឆ្នាំ ស្លាប់នៅជាន់ក្រោមជាប់មាត់បង្អូច។ ទោះបីយ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ៕

រាយការណ៍៖ ម៉េង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម