ព័ត៌មានអន្ដរជាតិ
មុនចេញពីតំណែង លោក Maris ជំរុញឲ្យរដ្ឋាភិបាលថៃថ្មី ស្តារទំនាក់ទំនងជាមួយកម្ពុជា ព្រោះប្រទេសទាំងពីរ ជាអ្នកជិតខាងគ្នា
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៥ លោក Maris Sangiampongsa ដែលនឹងត្រូវអស់តំណែងជារដ្ឋមន្ត្រីការបរទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកកថ្មី ស្តារទំនាក់ទំនងជាមួយប្រទេសកម្ពុជាវិញតាមរយៈយន្តការទ្វេភាគី និងដោះស្រាយជម្លោះព្រំដែនតាមរយៈកិច្ចសន្ទនា ព្រោះប្រទេសទាំងពីរនៅតែជាអ្នកជិតខាងគ្នា។

តាមសេចក្តីរាយការណ៍របស់ Bangkok Post, លោក Maris និយាយថា កាលជំនាន់រដ្ឋាភិបាលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ, ក្រសួងការបរទេសថៃ បានប្រើប្រាស់យន្តការដូចជា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០០ និង ២០០១, គណៈកម្មាធិការព្រំដែនរួម (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC)។
ទន្ទឹមនោះលោកបានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថ្មីនេះ ក្រោមការដឹកនាំដោយលោក Anutin ត្រូវផ្តោតលើការជួសជុលទំនាក់ទំនងជាមួយកម្ពុជា ឲ្យបានល្អប្រសើរ។

សូមជម្រាបថា រដ្ឋាភិបាលថ្មីរបស់លោក Anutin នឹងតែងតាំងលោក Sihasak Phuangketkeow ដែលជាជើងចាស់ការទូត និងជាអតីតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ មកជំនួសលោក Maris។
គណបក្សអភិរក្សនិយម ភូមចៃថៃ បានបង្កើតរដ្ឋាភិបាលភាគតិច បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សប្រជាជន ក្រោមលក្ខខណ្ឌរំលាយសភា និងរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤ខែខាងមុខ ក៏ដូចជាការងារឆ្ពោះទៅរកវិសោធនកម្មរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា។
ទន្ទឹមនោះ លោក Anutin បានប្រកាសតែងតាំងគណៈរដ្ឋមន្ត្រីជើងចាស់មួយចំនួន ដើម្បីជួយស្តារទំនុកចិត្តឡើងវិញក្នុងអំឡុងពេលនៃភាពចលាចលនយោបាយ និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។
ក្រៅពីលោក Sihasak ចូលកាន់ក្រសួងករបរទេស, ការតែងតាំងគណៈរដ្ឋមន្ត្រីសំខាន់ៗផ្សេងទៀតរបស់លោក Anutin មានដូចជា៖
- រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ លោក Ekniti Nitithanprapas អតីតប្រធាននាយកដ្ឋានរតនាគារ
- រដ្ឋមន្ត្រីថាមពល៖ លោក Auttapol Rerkpiboon អតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្សថៃ PTT
- ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ៖ លោក Santi Promphat អនុប្រធានគណបក្ស Palang Pracharath (PPRP)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Anutin ប្រកាសឈ្មោះមន្ត្រីជើងចាស់នៅក្នុងជួររដ្ឋាភិបាលថ្មី ដើម្បីស្ដារទំនុកចិត្តឡើងវិញ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


