ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ទុទ្ទិដ្ឋិនិយមសេដ្ឋកិច្ចនៅថៃ មានកម្រិតខ្ពស់
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ថៃមានកម្រិតទុទិដ្ឋិនិយមសេដ្ឋកិច្ចខ្ពស់បំផុតក្នុងចំណោមប្រទេសសំខាន់ៗមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះ។

ការស្ទង់មតិស្ដីពីការស្វែងយល់អតិថិជននៅអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងទីផ្សារសកល Dentsu បានរកឃើញថា ៧១ ភាគរយ នៅអ្នកឆ្លើយតបនៅថៃបាននិយាយថា សេដ្ឋកិច្ចថៃកំពុងជួបការលំបាក។
ការស្ទង់មតិទៅលើមនុស្ស ៧០០ នាក់តាមអនឡាញ បានបង្ហាញទៀតថា ៥៦ ភាគរយ នៃអ្នកឆ្លើយតបថៃ រំពឹងថាស្ថានភាពសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៦-១២ ខែខាងមុខ ដែលនេះជាទស្សនវិស័យអវិជ្ជមានបំផុតក្នុងចំណោមប្រទេសទាំងអស់ដែលបានស្ទង់មតិ។
គួរគូសបញ្ជាក់ថា ការស្ទង់មតិរបស់ Dentsu បានធ្វើឡើងកាលក្នុងខែឧសភា ទៅលើគំរូមនុស្ស ៧០០ នាក់ក្នុងប្រទេសនីមួយ ចំនួន ៤ ដែលរួមមានថៃ អូស្រ្តាលី ឥណ្ឌូណេស៊ី និងចិន។
ជារួម ទំនុកចិត្តផ្នែកសេដ្ឋកិច្ចកំពុងធ្លាក់ចុះនៅទូទាំងតំបន់ ជាពិសេសនៅថៃ អូស្ត្រាលី និងឥណ្ឌូណេស៊ី។ ក្នុងការស្ទង់មតិដដែល ប្រជាជនថៃបានរាយការណ៍ពីភាគរយខ្ពស់បំផុតក្នុងចំណោមអ្នកប្រើប្រាស់ដែលជឿថា សេដ្ឋកិច្ចបានធ្លាក់ចុះរួចទៅហើយ (៥៥ ភាគរយ) លើសអូស្ត្រាលី (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣៤ ភាគរយ) និងចិន (១៣ ភាគរយ) ។ កំណើននៃភាពទុទ្ទិដ្ឋិនិយមក្នុងត្រីមាសទី១ ក៏មានកម្រិតខ្ពស់បំផុតនៅថៃ ឥណ្ឌូណេស៊ី និងអូស្ត្រាលីផងដែរ។
គួរគូសបញ្ជាក់ថា ថៃកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចជាច្រើន រួមទាំងបំណុលគ្រួសារខ្ពស់ វិបត្តិទេសចរណ៍ ពន្ធគយរបស់សហរដ្ឋអាមេរិក និងជម្លោះព្រំដែនជាមួយកម្ពុជា ក៏ដូចជាវិបត្តិនយោបាយក្នុងស្រុកជាដើម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


