កីឡា
សប្តាហ៍នេះសង្វៀន Krud Kun Khmer លេងធំ ខណៈ ប៊ុន សុធា ជួប យ៉ាស៊ីន ដណ្តើមខ្សែក្រវាត់
ថ្ងៃ អាទិត្យ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ សង្វៀន Krud Kun Khmer នឹងរៀបចំការប្រកួតដ៏កក្រើក ដែលមានទាំងការប្រកួតដណ្តើមខ្សែក្រវាត់លក្ខណៈ 4-MAN TOURNAMENT ការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតដណ្តើមខ្សៃក្រវាត់ Krud Kun Khmer។

សមាសភាពគូប្រកួតដណ្តើមខ្សែក្រវាត់ 4-MAN TOURNAMENT ទម្ងន់ ៥៤ គីឡូក្រាម ក្នុងនោះមាន ពេជ្រ សុភក្រ, រីកគី ដែនកុសល, ពុក អាក្រាញ់ និង ធន់ វិសាល។ ដោយឡែកគូមិត្តភាពខ្មែរ និងខ្មែរ មានមួយគូ គឺ ធន់ វិស្ណុ ត្រូវជួប រិទ្ធី នឹមណូ។

គូមិត្តភាពអន្តរជាតិមាន ២ គូ គឺ អ៊ុច ធារិទ្ធ ត្រូវជួបកីឡាករ អ៉ីរ៉ង់ ម៉ាហ៍ឌី ហ្ការីសវ៉ាន់ និង លន បញ្ញា ត្រូវជួបកីឡាករ អ៉ីរ៉ង់ ហ្វារីប៊ូស ហូសេនហ្សាដេ។ រីឯការប្រកួតចុងក្រោយ ដែលជាគូឯកប្រចាំព្រឹត្តិការណ៍ គឺជំនួបដណ្តើមខ្សែក្រវាត់ គ្រុឌគុនខ្មែរ ទម្ងន់ ៥៤ គីឡូក្រាម រវាងជើងខ្លាំង ប៊ុន សុធា ទល់នឹងកីឡាករ អាហ្គានីស្ថាន ហាត់គុនខ្មែរ ប៉ែនកាក់ យ៉ាស៊ីន។
សមាសភាពគូប្រកួតទាំងអស់នេះ ជឿជាក់ ថា នឹងក្លាយជាការប្រកួតដ៏កក្រើក នៅលើសង្វៀន Krun Kun Khmer ប្រចាំសប្តាហ៍នេះ។ អ្វីដែលកំពុងក្លាយជាការទន្ទឹងរង់ចាំខ្លាំងបំផុតសម្រាប់អ្នកគាំទ្រ គឺចង់ឃើញ ថា តើកីឡាករ ប៊ុន សុធា អាចសាងស្នាដៃរបស់ខ្លួនយកឈ្នះលើកីឡាករកំពុងឡើងកូដ ប៉ែនកាក់ យ៉ាស៊ីន ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Krud Kun Khmer បានឬទេ?
ដូច្នេះចម្លើយ គឺមានតែនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាចតទៅ នៅបរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ ឃ្លាំង E តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ផេកផ្លូវការ Krud Energy, VBL Sports និង ផេក VBL Keila៕




អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


