សេដ្ឋកិច្ច
តម្លៃមាសនឹងបំបែកកំណត់ត្រា ៥០០០ ដុល្លារ មួយតម្លឹង
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសនឹងស្ទុះឡើងដល់ជិត ៥០០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតែបន្ត។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែកញ្ញា នេះថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងភាពតឹងតែងនៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ឆ្លុះបញ្ចាំងអំពីអស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងរវាងអាមេរិក-វេនេស៊ុយអេឡា ខណៈបាតុកម្មនៅនេប៉ាល់ជាដើម ដែលបានជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក រុញច្រានឱ្យតម្លៃមាសស្ទុះឡើង។
ម្យ៉ាងទៀត កំណើនការងារនៅអាមេរិកមិនមានការកើនឡើងនោះទេ ដែលរុញច្រានឱ្យលុយដុល្លារធ្លាក់ថ្លៃ ខណៈសេដ្ឋកិច្ចអាមេរិថយចុះ ដែលបញ្ជាក់ពីតម្លៃមាសបន្តកើនឡើង។

គិតត្រឹមម៉ោង ១២ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ ហាងឆេងមាសកំពុងជួញដូរនៅក្នុងតម្លៃ ៤ ៤០២ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៣៩ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


