ព័ត៌មានអន្ដរជាតិ
អតីតភ្នាក់ងារ FBI៖ ឃាតកសម្លាប់លោក Kirk ប្រហែលជា អ្នកបរបាញ់សត្វ
«ឃាតកបាញ់សម្លាប់លោក Charlie Kirk ប្រហែលជាអ្នកបរបាញ់សត្វ»។ នេះបើតាមសម្តីអតីតភ្នាក់ងារ FBI លោក Dennis Franks ប្រាប់ទៅ BBC នៅថ្ងៃសុក្រទី១២ខែកញ្ញាឆ្នាំ២០២៥។

លោក Franks និយាយថា បើវិភាគអំពីរយៈចម្ងាយនិងទឹកដៃនៃការបាញ់ ព្រមទាំងភាពជឿជាក់ក្នុងការកេះកៃកាំភ្លើងតម្រង់គោលដៅចំត្រង់ៗ ច្បាស់ណាស់វាគ្មានអ្វីជាបញ្ហាចោទឡើយ សម្រាប់អ្នកបរបាញ់សត្វដ៏មានបទពិសោធន៍ម្នាក់។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការអះអាងពីលោក Franks, អតីតភ្នាក់ងារ FBI រូបនេះហ៊ានសន្មត់ថា ឃាតករគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

យោងតាមព័ត៌មានចុងក្រោយពាក់ព័ន្ធករណីធ្វើឃាតលោក Kirk ដែលជាជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, មន្ត្រីរដ្ឋ Utah មិនទាន់ហ៊ានបញ្ជាក់ឡើយថាតើ ខ្មាន់កាំភ្លើងនៅតែស្ថិតក្នុងរដ្ឋ ឬចាកចេញបាត់ទៅហើយ ប៉ុន្តែ FBI បង្ហើបថា ខ្លួនទទួលបានតម្រុយ ៧ ០០០ ហើយនេះគឺជាតម្រុយច្រើនបំផុតដែលភ្នាក់ងារអាមេរិកមួយនេះ មិនធ្លាប់ទទួលសោះចាប់តាំងពីហេតុកាណ៍បំផ្ទុះគ្រាប់បែកក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង នៅ បូស្តុន កាលពីឆ្នាំ២០១៣។
ករណីធ្វើឃាតលោក Kirk បានបង្កការភ្ញាក់ផ្អើលពេញពិភពលោក ខណៈឯនៅសហរដ្ឋអាមេរិកឯណោះ ប្រជាជននាំគ្នាធ្វើពិធីបួងសួង អធិស្ឋាន និងគោរពវិញ្ញាណក្ខន្ធទូទាំងប្រទេស ដោយភាពអាឡោះអាល័យ។

សូមជម្រាបជាថ្មី លោក Kirk ត្រូវបាញ់សម្លាប់អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯសកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥។ ក្រោយមក FBI បានបញ្ចេញរូបរបស់ជនសង្ស័យ ហើយថែមទាំងប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារទៀតផង បើនរណាផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនឃាតក។
លោក Charlie Kirk កើតនៅឆ្នាំ ១៩៩៣ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមអាជីពជាសកម្មជននយោបាយតាំងពីវ័យក្មេង រហូតក្លាយជាជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលោក ត្រាំ ឲ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយនេះ តាមរយៈការជួយកៀរគរអ្នកបោះឆ្នោតវ័យក្មេង។ លោកបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រាំ និងក្រុមគ្រួសាររបស់គាត់ក្នុងអំឡុងអាណត្តិទីមួយ ហើយបានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់ ក្នុងការកសាងនយោបាយយុវជនអភិរក្សនិយមនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំនិងថ្នាក់ដឹកនាំអាមេរិកបង្កើនសន្តិសុខបន្ទាប់ពីមានឃាតកម្មលើលោក Charlie Kirk
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


