ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ថៃឱ្យគោរពពាក្យសំដីរបស់ខ្លួនដែលឯកភាពជាមួយកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានច្រានចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានបង្ហោះដ្រូនចូលដែនអាកាសថៃ និងស្នើដល់ថៃឱ្យគោរពនូវលទ្ធផលនៃកិច្ចប្រជុំ GBC ត្រង់ចំណុចដែលថាភាគីទាំងពីរត្រូវចៀសវាងចែកចាយព័ត៌មានមិនពិត ឬក្លែងក្លាយ។

សារព័ត៌មានបាងកកប៉ុស្តិ បានដកស្រង់សេចក្ដីរាយការណ៍របស់កងទ័ពភូមិភាគ២របស់ថៃមកចុះផ្សាយកាលពីថ្ងៃអាទិត្យថា មានដ្រូនកម្ពុជាជាង៨០គ្រឿងត្រូវបានរកឃើញជិតព្រំដែនថៃ ហើយក្នុងនោះខ្លះបានហោះចូលជ្រៅក្នុងដែនអាកាសថៃផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នៃ លោកស្រី ម៉ាលី សុជាតា បានចាត់ទុកការចោទប្រកាន់ថាកម្ពុជាបង្ហោះដ្រូនចូលដីថៃជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន គ្មានភស្ភុតាង ដែលនាំឱ្យស្ថានភាពព្រំដែនកើនឡើងនូវភាពតានតឹង និងប៉ះពាល់ដល់ទំនុកចិត្តគ្នារវាងប្រទេសទាំងពីរ។
លោកស្រីបញ្ជាក់ថាកម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពរបស់ថៃនោះទេ ហើយសូមឱ្យថៃគោរពនូវពាក្យសំដីរបស់ខ្លួនជាមួយកម្ពុជា។
លោកស្រីថា៖ «សូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជានៅតែគោរពនូវសំដីរបស់ខ្លួននិងការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ និងលទ្ធផលនៃកិច្ចប្រជុំទាំងអស់ជាមួយថៃទាំងកិច្ចប្រជុំ GBC និង RBC។
ការក្រើនរំលឹកទៅថៃពេលនេះគឺតែ៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ (GBC) ដែលក្នុងលទ្ធផលនៃកិច្ចប្រជុំនោះមានចំណុចមួយដែលថៃបានសន្យាជាមួយកម្ពុជាគឺ ការឯកភាពបញ្ជៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ ការប្រើប្រាស់ពាក្យសម្ដីញុះញង់ ទោះក្នុងទម្រង់ណាក៏ដោយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


