Connect with us

ព័ត៌មានជាតិ

​ទូត​ជប៉ុន​ប្រចាំ​​កម្ពុជា យក​កញ្ចប់​ជំនួយ​បន្ទាន់ជូនពលរដ្ឋ២០០គ្រួសារ នៅ​មណ្ឌល​សុវត្ថិភាព​វត្តកំពង់សង្កែ

បានផុស

នៅ

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជេីញ​ទទួល​អម​ដំណេីរ​លោក ណាហ្គាសិ កេនស៊ូកិ (Nagashe Kensuke) ឧបទូត និងជា​អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចែកជូនដល់ជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌល​សុវត្ថិភាព​វត្តកំពង់សង្កែ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា និង​ជួយ​សម្រួល​ដល់​ការ​ស្ដារ​ជីវភាពឡើងវិញបន្ទាប់ពីវិលត្រឡប់ទៅលំនៅឋានវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណេីរ​ចុះ​សួរ​សុខទុក្ខ ​នាំ​ផ្ដល់​អំណោយ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការយូនីសេហ្វ (UNICEF) និងអង្គការ IOM ប្រចាំនៅកម្ពុជាផងដែរ។ សូម​ជម្រាប​ផង​ដែរ​ថា សប្បុរសជនជប៉ុន និងអង្គការដៃគូ បានប្រគល់ថវិកាចំនួន១លាននិង៨សែនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទុកជួយដល់ជនភៀសសឹកដែលកំពុងខ្វះខាត៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម