Connect with us

កីឡា

រក​ឃើញ​ក្រុម ៦ បាន​ឡើង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ឯក​បាល់ទះ​ពិភព​លោក

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​នេះ មាន​ក្រុមចំនួន ៦ បាន​កក់​កៅអី ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ឯក​បាល់ទះ​ពិភព​លោក ឆ្នាំ ២០២៥ គឺ​ ប៉ូឡូញ ហូឡង់ អាមេរិក ប៊ុលហ្គារី តួកគី និង កាណាដា។

ក្រុម​ប៉ូឡូញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូឡូញ បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បន្ទាប់​ពីឈ្នះ​ រ៉ូម៉ានី ៣-០ និង ឈ្នះ កាតា ៣-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B និង​ប្រកួត​ចុង​ក្រោយ​ប៉ះ ហូឡង់ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ ២០២៥។

ក្រុម​ហូឡង់

ហូឡង់ បាន​ឡើងទៅ​កាន់​វគ្គ ១៦ ក្រុមចុង​ក្រោយ បន្ទាប់​ពី​ឈ្នះ កាតា ៣-១ និង ឈ្នះ រ៉ូម៉ានី ៣-០ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ ប៉ូឡូញ ដើម្បី​កាត់​សេចក្តី​ក្រុម​ណា​ឈរ​លេខ ១ ក្នុង​ពូល។

ក្រុម​អាមេរិក

ក្រុម​សហរដ្ឋ​អាមេរិក បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ឈ្នះ កូឡុំប៊ី ៣-០ និង​ឈ្នះ ព័រទុយហ្គាល់ ៣-០ ហើយ​ប្រកួត​ចុង​ក្រោយ​ជា​មួយ គុយបា ដើម្បី​បញ្ចប់​សន្សំពិន្ទុ​ពូល D។

ក្រុម​ប៊ុលហ្គារី

ប៊ុលហ្គារី​​ បានឈ្នះ អាល្លឺម៉ង់ ៣-០ និង ឈ្នះ ស្លូវេនី ៣-២ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ហើយ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ត្រូវ​ប្រកួត​ជា​មួយ ឈីលី ដើម្បី​បញ្ចប់​ពូល E។

ក្រុម​តួកគី

តួកគី បាន​​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ឈ្នះ ជប៉ុន ៣-០ និង ឈ្នះ លីប៊ី ៣-១ ហើយ​ការ​ប្រកួតចុង​ក្រោយ​ជា​មួយ កាណាដា ដើម្បី​បញ្ចប់ពូល G។

ក្រុម​កាណាដា

កាណាដា​ បាន​ឈ្នះ លីប៊ី ៣-១ និង​ឈ្នះ ជប៉ុន ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ហើយ​ត្រូវ​ប្រកួត​បញ្ចប់​ពុល G ជា​មួយ តួកគី។

ក្រុមដែល​ធ្លាក់​រួម​មាន ជប៉ុន លីប៊ី ឈីលី កូឡុំប៊ី កាតា និង រ៉ូម៉ានី៕

អត្ថបទ៖ វីរបុត្រ
Photos by Volleyball World

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម