ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃជាង ២ លាននាក់ រស់នៅក្នុងភាពក្រីក្រ
ការស្រាវជ្រាវរបស់អង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់ការអភិវឌ្ឍន៍តាមតំបន់ថៃ (PMU-A) បានឱ្យដឹងថា ថៃនៅតែប្រឈមមុខនឹងភាពក្រីក្រ ដោយមានប្រជាជនចំនួន ២,៣៩ លាននាក់ ឬស្មើនឹង ៣,៤១ ភាគរយ នៃប្រជាជនសរុប ត្រូវបានរាប់ចូលថារស់នៅក្នុងភាពក្រីក្រគិតត្រឹមឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃពុធនេះ។

តំបន់ភាគឦសាន បានកត់ត្រាសមាមាត្រភាពក្រីក្រខ្ពស់បំផុតក្នុងចំណោមនោះ រហូតដល់ទៅ ៣១,៧១ ភាគរយ បន្ទាប់មកគឺ តំបន់ភាគខាងត្បូង (៣០,៦៥ ភាគរយ) តំបន់កណ្តាល (១៩,០៧ ភាគរយ) និងខាងជើង ១៦,៩៨ ភាគរយ។
ទីក្រុងបាងកកមានអត្រាទាបបំផុត ត្រឹម ១,៦ ភាគរយ។ ប្រធាន PMU-A លោក Kitti Sajjawattana បានបង្ហាញរបាយការណ៍នេះ កាលពីពេលថ្មីៗ ដោយព្រមានថា ភាពក្រីក្រនៅតែមានកម្រិតធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ ដែលជំរុញដោយប្រាក់ចំណូលទាប បំណុលគ្រួសារធ្ងន់ធ្ងរ និងភាពមានកំណត់នៃឱកាសផ្សេងៗ។
ចំណែកឯទិន្នន័យពីការិយាល័យស្ថិតិជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ វិញ បានលើកឡើងថា គ្រួសារក្រីក្រភាគច្រើនខ្វះការសន្សំ រងការលំបាកនៃប្រាក់ចំណូលទាប ជំពាក់បំណុលគេ និងទទួលបានជំនួយមិនគ្រប់គ្រាន់ ឬដីស្រែតិចជាដើម។ លើសពីនេះ ប្រជាជនជាច្រើនក៏ស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយផងដែរ។
មួយក្នុងចំណោមបញ្ហា អតីតប្រធានការិយាល័យឥណទានជាតិថៃ លោក Surapol Opasatien បាននិយាយថា បំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៥ ឈានដល់ ១៦,៣៥ ទ្រីលានបាត ឬ ៨៧,៤ ភាគរយ ពោលគឺលើសពីកម្រិតគ្រោះថ្នាក់ត្រឹម ៨០ ភាគរយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


