ព័ត៌មានអន្ដរជាតិ
៨ស្រុកនៅថៃ ប្រកាសអាសន្ន បន្ទាប់ពីទំនប់ចៅប្រាយ៉ា ទម្លាយទឹកខ្លាំង
ស្រុកចំនួន៨នៅក្នុង៣ខេត្តនៃប្រទេសថៃ កំពុងប្រកាសអាសន្នគ្រោះទឹកជំនន់ ស្របពេលទំនប់ ចៅប្រាយ៉ា បញ្ចេញទឹកបន្ថែមទៀត ក្នុងកម្រិតដ៏ច្រើនលើសលប់។ នេះបើតាមការផ្សាយរបស់ The Nation កាលពីថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥។

ព្រោះតែភ្លៀងធ្លាក់មិនឈប់និងព្យុះថ្មី២ទៀតជិតវាយប្រហារនោះ ទំនប់ចៅប្រាយ៉ាមិនអាចទ្រាំទ្របានឡើយ មានតែការរំដោះទឹកចេញជាបន្ទាន់ប៉ុណ្ណោះទើបអាច បន្ទូរបន្ថយស្ថានការណ៍បាន។
មុននេះ ទំនប់បានបង្កើនការបញ្ចេញទឹកដល់ ២ ១០០ម៉ែត្រគូបក្នុងមួយវិនាទីរួចទៅហើយ ប៉ុន្តែដោយសារហានិភ័យដែលជិតមកដល់ ទំនប់ក៏ត្រូវបង្ខំបញ្ចេញទឹកឡើងដល់ ២ ៥០០ម៉ែត្រគូបក្នុងមួយវិនាទី។
ច្បាស់ណាស់ វានឹងបង្កជាទឹកជំនន់ធ្ងន់ធ្ងរដល់តំបន់នៅខ្សែទឹកខាងក្រោមជាពិសេសស្រុក Sapphaya ក្នុងខេត្ត Chainat, ស្រុក In Buri, Mueang Sing Buri និង Phrom Buri ក្នុងខេត្ត Sing Buri និងស្រុក Mueang Ang Thong, Wiset Chai Chan, Pa Mok និង Chaiyo ក្នុងខេត្ត Ang Thong។
អាជ្ញាធរបានត្រៀមប្រកាសអាសន្នក្នុងតំបន់ទាំងនោះ ហើយព្រមានពលរដ្ឋឲ្យឆាប់ជម្លៀសទៅទីទួលសុវត្ថិភាព ព្រោះថា ស្ថានភាពទឹកជំនន់នេះនឹងមានទំហំធំធេងនិងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ សម្រុកទម្លាយទឹកចេញពីទំនប់ធំៗ មុនពេលព្យុះថ្មី២ ទៀតមកដល់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


