Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ សម្រុកទម្លាយទឹកចេញពីទំនប់ធំៗ មុនពេលព្យុះថ្មី២ ទៀតមកដល់

បានផុស

នៅ

ទំនប់ទឹកធំៗរបស់ថៃ កំពុងសម្រុកបញ្ចេញទឹក ដើម្បីទប់ទល់ជាមួយព្យុះចំនួន២ទៀតដែលនឹងវាយប្រហារនៅចុងខែនេះ និងដើមខែក្រោយ ព្រោះថា បើមិនបញ្ចេញទេ ទំនប់ទាំងនោះនឹងប្រឈមហានិភ័យបាក់ធ្លាយ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ The Nation កាលពីដើមសប្តាហ៍នេះ ការិយាល័យធនធានទឹកជាតិនៃប្រទេសថៃ ​(ONWR) ​បានចេញសេចក្តីប្រកាសថា ព្យុះចំនួន២ នឹងមកដល់តកន្ទុយគ្នាតែម្តង ដោយឥទ្ធិពលរបស់វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស បង្កើតជាជំនន់រហ័ស បំណាក់ដី និងរុញឲ្យទឹកទន្លេហក់ឡើងកាន់តែខ្ពស់ គំរាមកំហែងដល់ទំនប់ជាច្រើនកន្លែង។

ជាវិធានការការពារ ទំនប់ធំៗជាច្រើនបានរំដោះទឹកចេញ ដើម្បីកុំឲ្យមានសម្ពាធខ្លាំង។ ជាក់ស្តែង ទំនប់ Bhumibol បានបញ្ចេញទឹក១០លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីត្រៀមទទួលទឹកថ្មី ព្រោះថា បច្ចុប្បន្ន ទំនប់នេះកំពុងស្តុកទឹកដល់កម្រិត៧៦%ទៅហើយ ខណៈទំនប់ Sirikit កំពុងបញ្ចេញទឹក ២០លានម៉ែត្រគូប។

(រូបថត៖ The Nation)

ចំណែកទំនប់ Chao Phraya កំពុងបញ្ចេញទឹក ២ ០០០ម៉ែត្រគូបក្នុងមួយវិនាទី ប៉ុន្តែប្រសិនបើស្ថានការណ៍រឹតធ្ងន់ធ្ងរ ទំនប់នេះនឹងបញ្ចេញទឹកកាន់តែច្រើន ច្បាស់ជាបង្កជំនន់កាន់តែសាហាវដល់សហគមន៍ នៅតាមខ្សែទឹកខាងក្រោម។

ក្រៅពីទំនប់ខាងលើ នៅមានអាងទឹកជាច្រើនទៀតដែលកំពុងត្រៀមបញ្ចេញទឹកហើយអាងទាំងនោះ សុទ្ធតែកំពុងស្តុកទឹកក្នុងកម្រិតអាសន្ន។ 

អាងទាំងនោះមានដូចជា៖ Huay Luang ដែលស្តុកទឹកឈានដល់កម្រិត១០០%, Nam Oon ៩០% និង Nong Han ៩៨%៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ២ទៀត នឹងវាយប្រហារ ថៃ តកន្ទុយគ្នា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម