ជីវិតកម្សាន្ដ
ទោះគ្មានលទ្ធភាព តែ សឿ សុធារ៉ា មានទឹកចិត្ត ចេញមុខស្នើសប្បុរសជនជួយដល់វីរកងទ័ព និងពលរដ្ឋរងគ្រោះ
ក្នុងនាមពលរដ្ឋខ្មែរដែលមានបេះដូងទឹកចិត្តខ្មែរតែមួយ អតីតតារាសម្តែងល្បីឈ្មោះអ្នកនាង សឿសុធារ៉ា បានបង្ហាញអារម្មណ៍ឈឺចាប់ខ្លាំង ក្រោយឃើញទង្វើយ៉ាងព្រៃផ្សៃរបស់ចោរសៀមមកលើប្រជាពលរដ្ឋ និងព្រះសង្ឃបណ្តាលឱ្យរងរបួសហើយសន្លប់ ខណ: សុធារ៉ា បានលើកដៃសំពះសប្បុរសជនជួយដល់វីរកងទ័ព និងពលរដ្ឋកំពុងរងគ្រោះដោយសារចោរសៀម។

ថ្វីត្បិតពេលនេះអតីតតារាសម្តែងជើងចាស់អ្នកនាង សឿ សុធារ៉ា កំពុងជួបការលំបាកដោយគ្មានលទ្ធភា ពដើម្បីចូលរួមឧបត្ថម្ភដល់វីរ:កងទ័ពនិងពលរដ្ឋកំពុ ងរងក៏ពិតមែន តែនាងបានបង្ហាញនូវឆន្ទ:គោរពស្រ លាញ់ចេះពីបេះដូងចំពោះការលះបង់របស់កងទ័ពនិ ងប្រជាជនខ្មែរក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសជាតិដែលត្រូវបានក្រុមចោវង្វេងប្រវត្តិសាស្រ្តឈ្លានពាន។

រូបភាពអមដោយសំណេរឈឺចាប់ សឿ សុធារ៉ា បានរៀបរាប់ថា “សូមជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំសូមលេីកដៃសំពះ បើបងប្អូនជាទីគោរពស្រលាញ់ដឹងគុណបេីមានលទ្ធភាពសូមជួយបន្តដល់វីរៈកងទ័ពការពារដីខ្មែរដ៏តូចកម្សត់របស់ពួកយេីង និងបងប្អូនកំពុងរងគ្រោះព្រមទាំងជនភៀសសឹកថែមទៀតផង”។
អ្នកនាង សឿ សុធារ៉ា បាននិយាយទៀតថា ខ្លួនគ្មានសម្ថភាពទេ ហើយមានតែដេកយំរាល់យប់ព្រោះនឹកអាណិតដល់ទាហាន និងពលរដ្ឋភៀសសឹក ដែលខំរស់តស៊ូទ្រាំៗហាលថ្ងៃភ្លៀង ខ្យល់ មិនដឹងបន្ទប់ទឹកនៅឯណា។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ព្រះសង្ឃ ទាហាននិងពលរដ្ឋខ្មែរ ២៧អង្គ/នាក់ បានរងរបួសនិងខ្លះសន្លប់បន្ទាប់ពីក្រុមទាហាននិងប៉ូលីសថៃប្រដាប់ដោយខែល ដំបង និងកាំភ្លើង បានប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័របាញ់ប្រហារមកលើក្រុមពលរដ្ឋខ្មែរដែលលើកគ្នាតវ៉ារារាំងការរាយបន្លាលួសឈ្លានពានជាថ្មីរបស់ទ័ពសៀម នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕ ចាន់រ៉ា

-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


