ព័ត៌មានជាតិ
កម្មករក្នុងវិស័យកាត់ដេរ ប្រាប់ពីប្រាក់ចំណូលក្នុងមួយខែៗ ដែលអាចបានលើសពី ៣០០ដុល្លារ
ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ៣៤០ដុល្លារ។

អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៥ដុល្លារ ព្រមទាំងប្រាក់អតីតភាពការងារទៅតាមឆ្នាំជាដើម។ អ្នកស្រី ប្រាប់បន្តថា «បើបូកទាំងថែមម៉ោងបាន ៣០០ដុល្លារជាង វាអាស្រ័យលើម៉ោងយើងថែម ចាប់ពី ៣២០, ៣៣០ ទៅ ៣៤០ដុល្លារ»។
អ្នកស្រី ហួរ ចាន់ណា ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះផងនោះ បានឱ្យដឹងបន្ថែមថា ខាងរោងចក្របានអនុញ្ញាតឱ្យអ្នកស្រី ចេញមុនម៉ោង ១៥នាទី ហើយអ្នកស្រីក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជួយសម្របសម្រួលឱ្យអ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានការងារជាប់លាប់។

កម្មការិនីម្នាក់ទៀត គឺអ្នកស្រី សឹម សៅ បានប្រាប់ដែរថា ក្រៅពីប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ អ្នកស្រី ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ហើយបើបូកនឹងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាច អ្នកស្រីអាចបានប្រាក់ចំណូលលើស ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បានឱ្យដឹងថា «ខែនេះខ្ញុំបានដូចជា ៥០០ គេមានលុយបំណាច់ឆ្នាំ ខែរាល់ដងដូចជា ៣០០តិចតួច»។
អ្នកស្រី សឹម សៅ បានឱ្យដឹងបន្ថែមថា ប្ដីរបស់អ្នកស្រី ក៏ជាកម្មកររោងចក្រម្នាក់ដែរ ហើយបច្ចុប្បន្នអាចមានលទ្ធភាពឱ្យកូនបានបន្តការសិក្សាដូចគេឯងដែរ។ ជារឿងល្អមួយដែលគ្រួសាររបស់អ្នកស្រី មិនមានការជាប់បំណុលធនាគារនោះទេ។ ដូច្នេះហើយ អ្នកស្រី អាចសល់ម៉ូតូមួយគ្រឿង និងអាចបង់រំលស់ដីឡូតិ៍ចំនួន ២ឡូតិ៍ តាមរយៈការធ្វើការងារក្នុងរោងចក្រនេះ។ អ្នកស្រី សឹម សៅ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលឱ្យអ្នកស្រី និងបងប្អូនកម្មករ និងពលករត្រឡប់មកពីថៃមានការងារធ្វើ។

រីឯអ្នកស្រី យ៉ុង ភ័ក្រ កម្មការិនីមកពីខេត្តតាកែវ ប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នអ្នកស្រីទទួលបានប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត និងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាចនោះ អ្នកស្រី អាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បន្ថែមថា «ខ្ទង់ ៣០០ដុល្លារជាង ទាល់តែយើងបូកម៉ោងបានដឹងជាក់ស្ដែង…មានលុយធ្វើដំណើរ លុយស្នាក់នៅ ២ហ្នឹង ២២ដុល្លារ ហើយលុយបាយតាមយើងថែមម៉ោងចឹងណា៎»។
កម្មការិនីរូបនេះ បានលើកឡើងថា ការដែលខ្លួនទទួលបានប្រាក់ចំណូលសរុបជាង ៣០០ដុល្លារក្នុងមួយខែនេះ គឺទទួលបានសមរម្យហើយ។ អ្នកស្រី យ៉ុង ភ័ក្រ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ដោយបានសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


