ព័ត៌មានជាតិ
ក្រសួងការងារចាប់ផ្ដើមប្រជុំកំណត់ប្រាក់ឈ្នួលកម្មកររោងចក្រសម្រាប់ឆ្នាំ២០២៦
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារបានចាប់ផ្ដើមបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលឆ្នាំ២០២៦ សម្រាប់កម្មករ-និយោជិត ដែលធ្វើការក្នុងឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ លើកទី១នេះ គឺបានធ្វើឡើងក្រោមវត្តមានដឹកនាំរបស់លោក ហេង សួរ ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន៥១រូប ដែលមានសមាសភាពស្មើៗគ្នា មកពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករ-និយោជិត និងតំណាងភាគីនិយោជក។

ជាការរំលឹក ឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ-និយោជិត មានចំនួន២០៨ដុល្លារក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២៤ មានត្រឹម២០៤ដុល្លារ ពោលគឺកើនឡើង៤ដុល្លារ ក្រោយមានការបោះឆ្នោតដោយកិច្ចប្រជុំត្រីភាគី ដោយបានឯកភាពដំឡើង២ដុល្លារ និងការបន្ថែម២ដុល្លារទៀតពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សម្រាប់ដំណើរការប្រជុំចរចាប្រាក់ឈ្នួលពេលនេះ ត្រូវបានភាគីពាក់ព័ន្ធរំពឹងថា នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរឡើង យោងតាមបទពិសោធជាច្រើនឆ្នាំកន្លងមក ដើម្បីប្រយោជន៍កម្មករដោយអាចទទួលយកបានទាំងអស់គ្នា៕
ដោយ៖ ធឿន វ៉ាន់សុង



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


