ព័ត៌មានជាតិ
បណ្ឌិត គិន ភា ថាមានតួអង្គ៤ដែលធ្វើឱ្យលោកអនុធីនគ្មានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលោកបណ្ឌិត គិន ភា យល់ថានាយករដ្ឋមន្ត្រីថៃថ្មី អានុធីន គ្មានឆន្ទ:និងទឹកចិត្តអ្វីអនុវត្តបទឈប់បាញ់ ធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតកម្ពុជា-ថៃ ឬបើកព្រំដែនឡើងវិញនោះទេ ការនេះគឺដើម្បីផ្គាប់ចិត្តចិត្តពួកយោធា។

លើកឡើងលើហ្វេសបុករបស់លោកនៅថ្ងៃទី២០ ខែកញ្ញានេះលោកបណ្ឌិត គិន ភា មើលឃើញថាក្នុងរយៈពេលដែលលោក អនុធីន កាន់អំណាចពីពេលនេះទៅគឺគ្មានអ្វីក្រៅពីធ្វើការបំពេញចិត្តអំណាច៤ដែលជាអ្នកកំណត់វាសនានយោបាយលោកគឺគណបក្សប្រជាជនរបស់ថៃដែលជួយឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី ទី២គឺរាជវាំងថៃ ទី៣គឺយោធាថៃ និងទី៤គឺមហាជនជាតិនិយមថៃដែលចង់ឃើញការវាតទីឈ្លានពានដីប្រទេសជិតខាង។ លោកបណ្ឌិតថាការបំពេញតាមបំណងរបស់អំណាចទាំង៤នេះគឺ រក្សាអាយុនិងស្ថិរភាពរដ្ឋាភិបាលដ៏ផុយស្រួយរបស់លោក បញ្ចៀសការរង្កៀសចិត្តពីរាជវាំង ទប់ស្កាត់កុំឱ្យពួកយោធាមានលេសធ្វើរដ្ឋប្រហារ និងបញ្ចៀសបាតុកម្មប្រឆាំងរដ្ឋាភិបាលក៏ដូចជាការសន្សំពិន្ទុសម្រាប់ការបោះឆ្នោតបន្ទាប់។
បើតាមលោកបណ្ឌិតដើម្បីយកចិត្តបុគ្គល៤ពួកនេះ អានុធីនត្រូវយករឿងព្រំដែនជាមួយកម្ពុជាទៅផ្គាប់ផ្គន់។
លោកថា៖ «ក្នុងសង្គមថៃ ការបង្ហាញសាច់ដុំរឿងព្រំដែនជាមួយកម្ពុជានៅតែជាសន្លឹកបៀរនយោបាយដ៏សំខាន់និងជាប្រភពនៃប្រជាប្រិយភាពរបស់ពួកអ្នកនយោបាយថៃ។ ដូច្នេះ លោក អនុធីន ចាន់វីរៈគុល គ្មានឆន្ទ:និងទឹកចិត្តអ្វីទៅអនុវត្តបទឈប់បាញ់ ធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតកម្ពុជា–ថៃ ឬបើកព្រំដែនឡើងវិញនោះទេ ក្រៅតែពីការបន្ទរតាមពួកយោធាជុំវិញបញ្ហាព្រំដែនកម្ពុជា–ថៃនោះ»។

លោកបណ្ឌិត គិន ភា ថារឿងព្រំដែនជាមួយកម្ពុជាបើថៃមានឆន្ទ:និងភាពស្មោះត្រង់ក្នុងភាពជាអ្នកជិតខាងល្អ និងគោរពច្បាប់អន្តរជាតិមិនមានភាពស្មុគស្មាញទេ ព្រោះប្រទេសទាំងពីរមានអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីដែលជាឧបសម្ព័ន្ធ១ នៃសន្ធិសញ្ញាបារាំង-សៀម សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និង២០១៣ និង MOU ឆ្នាំ២០០០ និង២០០១ ដែលជាមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាច្បាស់លាស់ហើយ។
លោកបណ្ឌិតក៏មើលឃើញថា បញ្ហាចំពោះមុខនៃព្រំដែនកម្ពុជា-ថៃនឹងមិនងាយធូរស្រាលនោះទេ បើគ្មានសម្ពាធពីអន្តរជាតិធ្ងន់ធ្ងរលើប្រទេសថៃ។ លោកថាក្នុងពេលនេះតាមរយៈយន្តការណាក៏ដោយ បើកំណាត់ព្រំដែនកន្លែងណាដាច់ស្រេចហើយថៃចង់ធ្វើរបងត្រូវតែធ្វើភ្លាមដោយថាមិនអាចទុកឱ្យមានស្ថានភាពដ៏អាក្រក់បែបនេះបន្តទៅមនុស្សជំនាន់ក្រោយទៀតទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


