ព័ត៌មានអន្ដរជាតិ
តាំងពីប្រកាសរៀបចំការបោះឆ្នោតរបបយោធាមីយ៉ាន់ម៉ាបង្កើនការវាយប្រហារសម្លាប់ជនស៊ីវិលជាង១០០នាក់
ចាប់តាំងប្រកាសត្រៀមរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ របបយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោក ឧត្តមសេនីយ មីន អ៊ុងឡាំង បានបង្កើនការវាយប្រហារទាំងលើដីនិងតាមអាកាសរបស់ខ្លួនទ្វេដងដើម្បីដណ្ដើមយកទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធមកវិញ ខណៈការវាយប្រហារទាំងនោះបានសម្លាប់ជនស៊ីវិលជាង១០០នាក់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២៥ខែកញ្ញា របបយោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសចំនួន ២៧ លើកទូទាំង ២០ ទីក្រុងក្នុងរយៈពេលមួយខែ។ ការវាយប្រហារទាំងនេះ រួមមានវាយលុកលើដីសម្លាប់ជនស៊ីវិលជាង១០០នាក់ និងរបួសជាង១២០នាក់ ក្នុងនោះមានកុមារ ស្ត្រី និងព្រះសង្ឃ។
ជាមួយគ្នាការវាយប្រហារតាមអាកាសជាច្រើនបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ដូចជាការទម្លាក់គ្រាប់បែកលើសាលារៀននៅ Kyauktaw ក្នុងរដ្ឋ Rakhine ដែលបានសម្លាប់សិស្សានុសិស្សចំនួន ២០ នាក់ និងការវាយប្រហារតាមអាកាសនៅទីក្រុង Shwegu ក្នុងរដ្ឋ Kachinបណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់។ លើសពីនេះអគារសាសនា សាលារៀន និងមន្ទីរពេទ្យក៏ត្រូវបានរបបនេះកំណត់គោលដៅផងដែរ ដែលជំរុញឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

អ្នកវិភាគនិយាយថា របបយោធាកំពុងប្រើអំណាចផ្លូវអាកាសដើម្បីធ្វើភេរវកម្មដលើជនស៊ីវិល បង្អាក់ការគ្រប់គ្រងរបស់ក្រុមប្រឆាំង និងរឹតបន្តឹងការគ្រប់គ្រងទឹកដីនៅមុនការបោះឆ្នោត។ ទោះបីជាមានការថ្កោលទោសយ៉ាងទូលំទូលាយក៏ដោយ ក៏ប្រទេសចិន រុស្ស៊ី ឥណ្ឌា និងរដ្ឋជិតខាងមួយចំនួននៅតែបន្តគាំទ្រផែនការបោះឆ្នោតរបស់របបនេះ។
អ្នកស្រុក និងក្រុមប្រដាប់អាវុធជនជាតិភាគតិចទទូចថា ការវាយប្រហារបានធ្វើប្រជាជនរងគ្រោះកាន់តែធ្ងន់ធ្ងរ ប៉ុន្តែបានពង្រឹងការប្តេជ្ញាចិត្តដើម្បីទប់ទល់នឹងរបបផ្តាច់ការនិងបដិសេធការបោះឆ្នោត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


